ព័ត៌មាន

ជួបសំណេះសំណាលជាមួយមិត្តភក្តិអន្តរជាតិ ក្នុងឱកាសខួបលើកទី៨០ទិវាបុណ្យជាតិវៀតណាម

ពិធីជួបសំណេះសំណាលជាមួយមិត្តភក្តិអន្តរជាតិ ក្នុងឱកាសខួបលើកទី៨០ ទិវាបុណ្យជាតិវៀតណាមបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី ២ ខែកញ្ញា នៅទីក្រុង ហាណូយ ក្រោមអធិបតីភាពសហភាពអង្គការមិត្តភាពវៀតណាម ដោយមានការ សម្របសម្រួលជាមួយក្រសួងការបរទេស។

ជួបសំណេះសំណាលជាមួយមិត្តភក្តិអន្តរជាតិ ក្នុងឱកាសខួបលើកទី៨០ទិវាបុណ្យជាតិវៀតណាម។ (រូបថត៖ VOV)
គណៈប្រតិភូអន្តរជាតិចំនួន ១០០ នាក់ ដែលមានការរួមចំណែកជាច្រើន ដល់ បុព្វហេតុតស៊ូដណ្ដើមឯករាជ្យជាតិ ការបង្រួបបង្រួមប្រទេសជាតិ និងបុព្វហេតុកសាង និងការពារមាតុភូមិវៀតណាមបានអញ្ជើញចូលរួមព្រឹត្តិការណ៍នេះ។
ថ្លែងមតិក្នុងជំនួបនេះ លោក Do Van Chien ប្រធានគណៈកម្មាធិការមជ្ឈិម រណសិរ្សមាតុភូមិវៀតណាមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តភក្តិអន្តរជាតិដែលបានគាំទ្របុព្វហេតុតស៊ូរំដោះជាតិ ការបង្រួបបង្រួមប្រទេសជាតិ ការកសាង និងការពារមាតុភូមិវៀតណាម។
“មិត្តភក្តិអន្តរជាតិបានជួយគាំទ្រកសាងសំណង់ រោងចក្រ សាលារៀន មន្ទីរពេទ្យ ជាច្រើន រួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍរបស់វៀតណាម។ ក្នុងនោះក៏មានអ្នកដែលធ្លាប់នៅ "សមរភូមិម្ខាងទៀត" ក៏បានរួមចំណែកជាមួយប្រជាជន វៀតណាម ដើម្បីកសាងជីវភាពថ្មីផងដែរ”។
វៀតណាមកំពុងខិតខំក្លាយជាប្រទេសអភិវឌ្ឍន៍ ដោយមានឧស្សាហកម្មទំនើប និងប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍ដោយមាន ប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥។ ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ លោក Do Van Chien បានសង្កត់ធ្ងន់ថា បក្ស រដ្ឋ និងប្រជាជនវៀតណាមមានបំណងចង់ បន្តទទួលបានការយកចិត្តទុកដាក់ ការគាំទ្រ ការជួយឧបត្ថម្ភយ៉ាងស្មោះស្ម័គ្រនិង ប្រសិទ្ធភាពពីមិត្តភក្តិអន្តរជាតិលើគ្រប់វិស័យ៕

top