ព័ត៌មាន

ជូនពលរដ្ឋវៀតណាមប្រមាណ៣០០នាក់ពីកាណាដាវិលត្រឡប់មក ប្រទេសវិញ


 ពលរដ្ឋវៀតណាមបំពេញនីតិវិធីឡើងយន្តហោះនៅព្រលានយន្តហោះអន្តរជាតិទីក្រុង Toronto ប្រទេសកាណាដា (រូបថត៖ VOV) 
 

នាថ្ងៃ​ទី៣០ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចនានារបស់វៀតណាម ស្ថានទូតវៀត ណាមប្រចាំ​កាណាដា​និង​ក្រុមហ៊ុន​អាកាស​ចរណ៍ជាតិវៀតណាមបានសហការជាមួយសមត្ថកិច្ចកាណាដា ជូនពលរដ្ឋវៀតណាមប្រមាណ ៣០០នាក់ រួមមាន​កុមារ​មានអាយុតិចជាង១៨ឆ្នាំ ជនចាស់ជរា អ្នកជំងឺ ភ្ញៀវទេសចរ និងនិស្សិត វិលត្រឡប់មកប្រទេសវិញ។ ​បន្ទាប់ពីចុះចតប្រកបដោយសុវត្ថិ ភាពនៅព្រលានយន្តហោះអន្តរជាតិ Van Don អ្នក​ដំណើរនិងក្រុមអ្នក​បើក បរយន្តហោះទាំងអស់ត្រូវបានត្រួតពិនិត្យសុខភាពហើយយកទៅធ្វើ ចត្តាឡីស័ក​តាម​ការ​កំណត់។

នាពេល​ខាងមុខ ដោយឈរលើបំណងប្រាថ្នារបស់ពលរដ្ឋនិងការ វិវត្តន៍នៃជំងឺឆ្លង Covid-19 បណ្ដា​សមត្ថ​កិច្ច​និង​ក្រុមហ៊ុន​អាកាសចរណ៍ របស់វៀតណាមនឹង​បន្តរៀបចំ​ជើងហោះហើរ​ពាណិជ្ជកម្ម​ជូនពលរដ្ឋ​វៀតណាម​វិលត្រឡប់​មកប្រទេស​វិញ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

top