ព័ត៌មាន

ជាលើកដំបូងដែលវៀតណាមមានកម្មវិធីផ្សព្វផ្សាយអំពីសមភាពយេនឌ័រ

កម្មវិធីនេះបានកំណត់គោលដៅដល់ឆ្នាំ ២០២៥ គ្រប់ក្រសួង សាខា និងមូលដ្ឋានទាំងអស់នឹងបង្កើតផែនការនិងអនុវត្តន៍ខែសកម្មភាពប្រចាំឆ្នាំសម្រាប់សមភាពយេនឌ័រ និងការទប់ស្កាត់ ការឆ្លើយតបចំពោះអំពើហិង្សាផ្អែកលើយេនឌ័រ។

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានចុះហត្ថលេខាលើសេចក្តីសម្រេច អនុម័តកម្មវិធីផ្សព្វផ្សាយស្តីពីសមភាពយេនឌ័ររហូតដល់ឆ្នាំ ២០៣០។ នេះជាលើកដំបូងហើយដែលវៀតណាមមានកម្មវិធីផ្សព្វផ្សាយដាច់ដោយឡែកអំពីសមភាពយេនឌ័រ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៣០។

កម្មវិធីនេះបានកំណត់គោលដៅដល់ឆ្នាំ ២០២៥ គ្រប់ក្រសួង សាខា និងមូលដ្ឋានទាំងអស់នឹងបង្កើតផែនការនិងអនុវត្តន៍ខែសកម្មភាពប្រចាំឆ្នាំសម្រាប់សមភាពយេនឌ័រនិងការទប់ស្កាត់ ការឆ្លើយតបចំពោះអំពើហិង្សាផ្អែកលើយេនឌ័រ។ ដោយខិតខំដល់ឆ្នាំ ២០២៥ យ៉ាងហោចណាស់ ៧០% នៃស្ថាប័នផ្សព្វផ្សាយនឹងអនុវត្តន៍សាកល្បង ហើយនៅឆ្នាំ ២០៣០ ស្ថាប័នផ្សព្វផ្សាយ ៩០% នឹងអនុវត្តន៍ជាផ្លូវការនូវក្រមសន្ទស្សន៍យេនឌ័រនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។

ជារៀងរាល់ឆ្នាំ ទីភ្នាក់ងារ អង្គការ អាជីវកម្មនិងប្រជាជនត្រូវបានជូនដំណឹងផ្សព្វផ្សាយ និងធ្វើបច្ចុប្បន្នភាពជាមួយនឹងព័ត៌មានស្តីពីច្បាប់ និងគោលនយោបាយទាក់ទងនឹងសមភាពយេនឌ័រយ៉ាងហោចណាស់ពីរដងផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top