ព័ត៌មាន

ជាលើកដំបូង ទីផ្សារភាគហ៊ុនរបស់វៀតណាមបានកើនលើសចំនួន ១០ លានគណនី

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ចំនួនគណនីមូលបត្រ ក្នុងប្រទេសវៀតណាមមានលើសពី ១០លាន គូសសញ្ញាសញ្ញាសម្គាល់អភិវឌ្ឍន៍ថ្មី សម្រាប់ទីផ្សារហិរញ្ញវត្ថុជាតិ។

គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ ២០២៥ ចំនួនគណនីមូលបត្រសរុបនៅក្នុងប្រទេសវៀតណាមបានកើនឡើងដល់ជាង ១០,០៧ លាន នេះបើយោងតាមទិន្នន័យពីសាជីវកម្មមូលបត្រវៀតណាម (VSDC)។ នេះគឺជាសញ្ញាដ៏រឹងមាំនៃការផ្លាស់ប្តូរទីផ្សារហិរញ្ញវត្ថុក្នុងស្រុក ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃទំនុកចិត្តរបស់មនុស្សនៅក្នុងបណ្តាញវិនិយោគនេះ។

សញ្ញាសម្គាល់ចំ គណនីចំនួន ១០ លាន ក៏មានន័យថា វៀតណាមបានបង្ហើយគោលដៅដែលបានកំណត់សម្រាប់ឆ្នាំនេះមុនកាលកំណត់ ហើយកាន់តែខិតជិតដល់កម្រិតគណនីចំនួន ១១ លាននៅឆ្នាំ ២០៣០ តាមការណែនាំរបស់គម្រោងអភិវឌ្ឍទីផ្សារភាគហ៊ុនដោយរដ្ឋាភិបាលអនុម័ត។

នៅពេលអនាគត ជាមួយនឹងសន្ទុះនៃកំណើននាពេលបច្ចុប្បន្ន ទីផ្សារភាគហ៊ុន វៀតណាមមិនត្រឹមតែខិតទៅជិតស្តង់ដារលើកថ្នាក់អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងដើរតួនាទីយ៉ាងសំខាន់ ក្នុងការកៀរគរមូលធនរយៈពេលមធ្យម និងរយៈពេលវែងសម្រាប់សេដ្ឋកិច្ចផងដែរ៕


top