ជាងពីរទសវត្សរ៍មានវត្តមាននៅលើទីផ្សារ ជាមួយបុព្វហេតុ “ដើម្បីប្រជាជនវៀតណាម - លើកកម្ពស់លំដាប់បង្គាវៀតណាម”សម្ពន្ធក្រុមហ៊ុនជលផលវៀតណាម- អូស្ត្រាលី...
ជាងពីរទសវត្សរ៍មានវត្តមាននៅលើទីផ្សារ ជាមួយបុព្វហេតុ “ដើម្បីប្រជាជនវៀតណាម - លើកកម្ពស់លំដាប់បង្គាវៀតណាម”សម្ពន្ធក្រុមហ៊ុនជលផលវៀតណាម- អូស្ត្រាលី សព្វថ្ងៃជាសម្ពន្ធក្រុមហ៊ុនដែលមានទីផ្សារបង្គាពូជលេខ១នៅវៀតណាម និងជាសម្ពន្ធក្រុមហ៊ុនដំបូងដែលមានប្រព័ន្ធគ្មានចន្លោះ នៃសង្វាក់តម្លៃបង្គា ចាប់ទាំងពីបង្គាមេ កូនបង្គាពូជ បង្គាស្រស់ រហូតដល់បង្គាជាផលិតផល។ វៀតណាមអូស្ត្រាលីក៏ជាសហគ្រាសនាំមុខខាងកសាងទម្រង់រូបភាពអាជីវកម្ម បច្ចេកវិទ្យាខ្ពស់ប្រកបដោយចីរភាព។
ទម្រង់រូបភាពចិញ្ចឹមបង្គាបច្ចេកវិទ្យាខ្ពស់គ្មានចន្លោះ ប្រកបដោយចីរភាពនៃសម្ពន្ធក្រុមហ៊ុនជលផលវៀតណាម អូស្រ្តាលី។ រូបថត៖ ឯកសារ
ចាប់ផ្តើមពីផលិតផលប្លែក។ល។
ជាមួយនឹងវិស័យបង្គា បង្គាកូនពូជកំណត់សម្រេចជាង៥០%ភាពជោគជ័យនៃរដូវចិញ្ចឹមបង្គា។ ទោះបី ការផលិតបង្គាពូជគុណភាពក្នុងរយៈពេលវេលាកន្លងជួបទុក្ខលំបាកជាច្រើន មិនទាន់ឆ្លើយតបបានតម្រូវការនៃអតិថិជន។ សហគ្រាសជាច្រើនគ្មានជម្រើសផ្សេង អំពីប្រភពកូនបង្គាពូជគុណភាព និង មិនបានផ្គត់ផ្គង់ប្រភពកូនបង្គាពូជស្តង់ដារ តាមតម្រូវការនៃទីផ្សារនាំចេញ។
យល់ឃើញថានេះជាបញ្ហាប្រឈមមួយ តែក៏ជាឱកាសមួយផងដែរ លោកឡឿង ថាញវ៉ាន់ (Luong Thanh Van) (ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ពន្ធក្រុមហ៊ុនជលផលវៀតណាម-អូស្រ្តាលី) សម្រេចចិត្តជ្រើសរើសវិនិយោគលើផលិតកម្មកូនបង្គាពូជ ដំណើរការលំបាកបំផុត ហើយមានហានិភ័យច្រើនបំផុតទៀតផង ពេលចាប់ផ្តើមបោះជំហានចូលវិស័យបង្គា។
កូនបង្គាពូជនឹងបានចិញ្ចឹម និង ថែទាំតាមទម្រង់រូបភាពគ្មានចន្លោះ។ រូបថត៖ ឯកសារ
វៀតណាម-អូស្រ្តាលីជ្រើសទិសដៅវិនិយោគ និង សហការជាមួយវិទ្យាស្ថាន CSIRO អូស្រ្តាលី ជាមួយកម្មវិធីម្ចាស់ការជ្រើសបង្គាពូជមេនៅវៀតណាម។ ផលិតផលរបស់ក្រុមហ៊ុនបានទទួលស្គាល់ដោយ BAP (ស្តង់ដារប្រតិបត្តិចិញ្ចឹមជលផលល្អបំផុត បង្កើត និងអភិវឌ្ឍ ដោយសហព័ន្ធចិញ្ចឹមជលផលសកលលោក (GAA))។
តំបន់ចិញ្ចឹមបង្គាស្រាវជ្រាវនៃសម្ពន្ធក្រុមហ៊ុនវៀតណាមអូស្រ្តាលី។ រូបថត៖ ឯកសារ
វិញ្ញាបណ្ណបត្រ BAP ផ្អែកលើស្តង់ដារវិទ្យាសាស្រ្តចំពោះសង្វាក់ផ្គត់ផ្គង់ចិញ្ចឹមជលផលទាំងមូល ធានាបានស្តង់ដារសុវត្ថិភាពស្បៀងអាហារ និង រុករកប្រភពដើម មានការទទួលខុសត្រូវចំពោះបរិស្ថាន និង សង្គម។ ពីព្រោះ នេះជាកក្តាមួយក្នុងចំណោមកក្តាចម្បង សម្រាប់អតិថិជនដាក់ទំនុកចិត្តលើគុណភាពផលិតផល កូនពូជនៃក្រុមហ៊ុន ជាពិសេសកូនបង្គាពូជជើងសជំនាន់ថ្មី VUS LEADER 21 ជាមួយនឹងគុណសម្បត្តិលើសលុបដូចជា ការលូតលាស់ល្អជាង (១០%បើប្រៀបនឹងជំនាន់មុខ) កម្លាំងប្រឆាំងជំងឺពូកែជាង សមត្ថភាពបន្ស៊ាំល្អជាង។
វៀតណាម-អូស្រ្តាលី សព្វថ្ងៃជារោងចក្រកូនបង្គាពូជលេខ១វៀតណាម ស្រូបយក៣០%នៃទីផ្សារ ដោយមានសហសនាម “ស្តេចកូនបង្គាពូជ” ដែលបានអតិថិជន ដៃគូស្រឡាញ់រាប់អានដាក់ឈ្មោះ ចំពោះលោកឡឿង ថាញវ៉ាន់ (Luong Thanh Van)។
ទូទាំងពិភពលោក មានតែប្រទេសអាមេរិក សិង្ហបូរី ថៃ ដែលសម្រេចបានស្តង់ដារអន្តរជាតិក្នុងការងារផ្គត់ផ្គង់កូនបង្គាពូជ បច្ចុប្បន្នមានបន្ថែមវៀតណាមមានវត្តមាននៅក្នុងតារាងបញ្ជីនេះ។ នេះមិនត្រឹមតែជាការជោគជ័យនៃជលផលវៀតណាមអូស្ត្រាលី នៅទាំងជួយវិស័យបង្គាវៀតណាម មិនចាំបាច់ពឹងផ្អែកលើប្រភពកូនបង្គាពូជ កាត់បន្ថយកង្វះខាតប្រភពផ្គត់ផ្គង់ បង្កើតទិសដៅដំណើរការប្រកបដោយចីរភាព សម្រាប់វិស័យ ចូលរួមផ្លាស់ប្តូរចំណាត់ថ្នាក់នៃវិស័យបង្គាវៀតណាម នៅលើផែនទីពិភពលោក។
... រហូតដល់សង្វាក់គ្មានចន្លោះ
ជាមួយចក្ខុវិស័យក្លាយជាសម្ពន្ធក្រុមហ៊ុនជលផលលេខ១វៀតណាម និង លំដាប់អាស៊ី អំពីគុណភាព និង បច្ចេកវិទ្យាចីរភាព វៀតណាម-អូស្ត្រាលី ជាសម្ពន្ធក្រុមហ៊ុនដំបូងមានប្រព័ន្ធតម្លៃបង្គារគ្មានចន្លោះ ចាប់តាំងពីបង្គាមេ កូនបង្គាពូជ បង្គាស្រស់ រហូតដល់ផលិតផលបង្គា។
បទដ្ឋានផលិតបង្គាតាមស្តង់ដារបច្ចេកវិទ្យាជឿនលឿន។ រូបថត៖ ខាញ់ឡុង/កាសែតរូបភាពវៀតណាម
ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ សម្ពន្ធក្រុមហ៊ុនវៀតណាម-អូស្រ្តាលី សម្ពោធឆ្លងរោងចក្រកែច្នៃជលផល ដាក់ឱ្យដំណើរការជាផ្លូវការ នៅតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់អភិវឌ្ឍបង្គាខេត្តបាកលីវ (Bac Lieu)។ ការដែលបណ្តាក់ឱ្យដំណើរការនូវរោងចក្រ មានតម្លៃវិនិយោគ៤០០ពាន់លានដុង ជួយឱ្យវៀតណាម-អូស្រ្តាលីគ្របដណ្តប់ទាំងស្រុងនូវបទដ្ឋានផលិតកម្ម។ នេះជារោងចក្រនាំមុខនៅប្រទេសវៀតណាម អនុវត្តបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម ជាង៧០%។ នេះជាគោលសំខាន់ក្នុងការអនុវត្តផែនការគ្មានចន្លោះនៃសង្វាក់តម្លៃបង្គា។
ផលិតផលបង្គាចំហុយទាំងកូនបានចំណាត់ការតាមខ្សែសង្វាក់គ្មានចន្លោះស្វ័យប្រវត្តិ។ រូបថត៖ ខាញ់ឡុង/កាសែតរូបភាពវៀតណាម
បច្ចុប្បន្ន សម្ពន្ធក្រុមហ៊ុនវៀតណាម-អូស្រ្តាលី មានក្រុមហ៊ុនជាសមាជិកឡើងដល់១៨ក្រុមហ៊ុន បុគ្គលិក២.០០០នាក់ ផ្ទៃដីចិញ្ចឹមបង្គាផលិតផលបច្ចេកវិទ្យាខ្ពស់១.០០០ហិកតា មជ្ឈមណ្ឌលតំណពូជ និង ជម្រើសកូនបង្គាពូជចំនួន៣ ដែលមានកម្លាំងផលិតកូនបង្គាពូជ ជាង៥០ពាន់លានក្បាលក្នុងមួយឆ្នាំ។ ក្រុមហ៊ុនផលិតកម្មកូនបង្គាពូជ របស់វៀតណាមអូស្រ្តាលីមានចំនួន៩ នៅតាមបណ្តោយពីទិសខាងជើង ដល់ទិសខាងត្បូងនៃប្រទេស តំបន់ចិញ្ចឹមប្រពលវប្បកម្មនៅក្នុងផ្ទះកញ្ចក់ចំនួន៤កន្លែង សាងសង់នៅខេត្តបាកលីវ (Bac Lieu) ប៊ិញឌិញ (Binh Dinh) ក្វាងនិញ (Quang Ninh)។ ជាពិសេស រោងចក្រនៃក្រុមហ៊ុនអនុវត្តបច្ចេកវិទ្យាទំនើបបំផុត ក្នុងវិស័យកែច្នៃ មកពីប្រទេសលំដាប់ពិភពលោកដូចជាអាមេរិក ទ្វីបអ៊ឺរ៉ុប ជប៉ុន។ល។ ឆ្លើយតបស្តង់ដារអន្តរជាតិដូចជា HACCP, BRC។ល។
ដោយមហិច្ឆតាលើកកម្ពស់បង្គាវៀតណាម ជាង២០ឆ្នាំកន្លង វៀតណាម-អូស្រ្តាលីបានវិនិយោគបច្ចេកវិទ្យា ធនធានមនុស្ស ហេដ្ឋារចនាសម្ពន្ធ ក្នុងសង្វាក់គ្មានចន្លោះ។ មិនបញ្ឈប់ត្រឹមនោះ វៀតណាម-អូស្ត្រាលីនៅមានគោលបំណងផ្សព្វផ្សាយដំណោះស្រាយចីរភាពសម្រាប់អ្នកចិញ្ចឹម មិនត្រឹមតែជួយលើកកម្ពស់ប្រសិទ្ធភាពនៅទាំងជួយលំនឹងប្រាក់ចំណូល មកពីផលិតផលបង្គាវៀតណាម ដែលមានតម្លៃខ្ពស់ ពេលចូលរួមទីផ្សារធំ។
បណ្ដាដំណោះស្រាយមកពីមេហ្វូងដូចជា វៀតណាម-អូស្រ្តាលី នឹងជាគម្នាស់សម្រាប់ស្ថាបនាសំឡេងរួម បង្កើតភាពផ្សារភ្ជាប់ ចូលរួមនាំវិស័យបង្គាវៀតណាម រីកចម្រើនចីរភាព និង ចូលរួមកសាងពាណិជ្ជសញ្ញាសម្រាប់បង្គាវៀតណាម នៅលើឆាកអន្តរជាតិ។ បង្គាវៀតណាម-អូស្រ្តាលីកំពុងមានទំនុកចិត្តលើតុអាហារពិភពលោក៕
អត្ថបទ៖
ថាវវី រូបថត៖ វូខាញឡុង/កាសែតរូបភាពវផតណាម និង ឯកសារ
ប្រែសម្រួល៖ រីកើង