ព័ត៌មាន

ជម្រុញកិច្ចសហប្រតិបត្តិការអនុតំបន់ទន្លេមេគង្គនិងកូរ៉េខាងត្បូង


តំណាងប្រទេសដែលចូលរួមក្នុងសន្និសីទ

សន្និសីទ​នេះ សំដៅពិនិត្យ ឡើងវិញផែនការសកម្មភាពមេគ​ង្គ-កូរ៉េខាងត្បូង ដំណា​ក់កាល​២០១៤-២០១៧ ​និង ពិភាក្សា ​អំពីទិសដៅសហប្រតិបត្តិការនា​ពេលខាងមុខ។ ស្តីពីទិសដៅសហប្រតិបត្តិ ការ​ដំណាក់កាល២០១៧-២០២០ ​រដ្ឋមន្ត្រីទាំងអស់បានឯកភាព ជម្រុញ​កិច្ចសហប្រ​​តិបត្តិការលើវិស័យចំ​នួន៦ ក្នុងនោះមាន​ការកសាង​ប្រព័ន្ធ​មូលដ្ឋាន​ហេដ្ឋារ​ចនា សម្ព័​ន្ធទំនើប ឆ្លាត តុល្យភាព​អេកូ​ឡូស៊ី ​និងបង្កើនការតភ្ជាប់​រវាងបណ្តាប្រទេស មេគង្គ​តាមរយៈបណ្តាគំ​រោងការគមនាគម តំបន់​សេដ្ឋកិច្ចពិសេស របៀងសេដ្ឋកិច្ច​ អន្តរប្រទេស​ជាដើម។ ទន្ទឹម​ជាមួយគ្នានោះ ​ប្រទេសទាំងអស់ បានឯកភាព ​បង្កើន កិច្ចសហប្រតិបត្តិ​ការក្នុង​ការគ្រប់​គ្រងនិង​ប្រើ​ប្រាស់​​ប្រភពធន​ធានទឹក​ទន្លេមេគង្គ​និង ប្រភពធនធានដទៃ។​ អញ្ជើញថ្លែងមតិក្នុងសន្និ​សីទនេះ អនុរដ្ឋមន្ត្រី​ការ​​បរទេស​​វៀត​​ណាម លោក Ha Kim Ngoc បានអះអាងថា វៀតណា​មយ​ក​ចិត្តទុកដាក់​កិច្ចសហប្រ តិបត្តិការ​មេគង្គ​-កូរ៉េខាងត្បូង និងស្នើលើខ្លឹមសារអាទិភាពមួ​យចំនួន សំដៅលើក កំពស់ប្រសិទ្ធភាពសហប្រតិ​បត្តិការ រួម​ចំណែកសកម្ម​ថែមទៀតទៅក្នុងដំណើរកា​រ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម​នៅតំបន់​មេគង្គ។ ស្តីពី​បញ្ហា​អន្តរជាតិ និង​តំបន់ លោក Ha Kim Ngoc បានសង្កត់ធ្ងន់នូ​វទស្សនៈមុនក៏​ដូច​ជាក្រោយរបស់វៀតណាម​ ចំពោះ បញ្ហា​សមុទ្រ​ខាងកើតនិងឧប​ទ្វីបកូរ៉េ រួមទាំងរាល់ការសាក​ល្បងសន្តិសុខ​ក្រៅប្រពៃ ណី។ បញ្ចប់សន្និសីទ  រដ្ឋមន្ត្រី​ទាំងអស់​បាន​អនុម័តលើសេចក្តីប្រកាសសហអ​ធិបតី ផែនការសកម្មភាព​មេគង្គ-កូរ៉េខាងត្បូង ២​០១៧-២០២០​ និងឯកភា​ពបើកសន្និសីទ រដ្ឋមន្ត្រីមេគ​ង្គ-កូរ៉េ​ខាងត្បូងលើកទី៨នៅខាងក្រៅ​សន្និសីទ​រដ្ឋមន្ត្រី​ការបរទេស​អា​ស៊ាន​លើកទី៥១ នៅប្រទេសសិ​ង្ហបុរីនាឆ្នាំ២០១៨ខាងមុខ។ ក្នុងសេ​ចក្តីប្រកាស​សហ អធិបតី​នៃសន្និសី​ទនេះ រដ្ឋមន្ត្រីទាំងអស់បាន​អះអាងជាថ្មីម្តងទៀត នូវសារៈ​សំខាន់ ​នៃការរក្សានិងជម្រុញសន្តិភាព​ សន្តិសុខ​ ស្ថិរ​ភាពន សុវត្ថិភាពនិងសេរីភាព​នាវាចរ​ណ៍ អាកាសចរណ៍​នៅសមុទ្រខាងកើត សមស្រប​នឹង​ច្បាប់​អន្តរជាតិ​ រួមទាំងអនុ សញ្ញាអង្គការសហប្រជាជា​តិស្តីពីច្បាប់សមុទ្រឆ្នាំ​១៩៨២​ (UNCLOS) ផងដែរ៕
 

តាម VOV5 - ​វិទ្យុសម្លេ​ងវៀតណាម​


top