
នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc និងលោកជំទាវក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា
ដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ និងនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី២៦ដល់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧របស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានរួមចំណែក ពូនជ្រុំទំនាក់ទំនងនយោបាយគួរឲ្យទុកចិត្តពិសេស និងបង្កលក្ខណៈងាយស្រួលសម្រាប់ជម្រុញ កិច្ចសហប្រតិបត្តិការជាក់ស្តែង លើគ្រប់វិស័យរវាងវៀតណាម ជាមួយកម្ពុជានិង វៀតណាមជាមួយឡាវ។ នេះជាការអះអាងរបស់អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Dang Dinh Quy ក្នុងពេលឆ្លើយសំភាសន៍ ស្តីពីដំណើរទស្សនកិច្ចជាផ្លូវការ នៅកម្ពុជានិងឡាវ របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc។ លោក Dang Dinh Quy បានលើកច្បាស់ថាដំណើរទស្សនកិច្ចទាំងពីរនេះបាន សម្តែងនូវការយកចិត្តទុកដាក់ពិសេស របស់ថ្នាក់ដឹកនាំនិងប្រជាជនវៀតណាម សម្រាប់ទំនាក់ទំនងមិត្តភាពជាប្រពៃណី ជាមួយកម្ពុជានិងឡាវ។ ដំណើរទស្សនកិច្ច ជាផ្លូវការរបស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc នៅកម្ពុជានិងឡាវជាថ្មីម្តងទៀតបានអះអាងនូវតម្លៃនៃទំនាក់ទំនង រវាងវៀតណាម ជាមួយប្រទេសទាំងពីរ រួមចំណែកក្នុងការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់និងលើពិភពលោក៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម