ព័ត៌មាន

ជម្រុញកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនរវាងទីក្រុងហូជីមិញនិងរដ្ឋ Sachsen នៃប្រទេសអាល្លឺម៉ង់

 នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក Tran Vinh Tuyen អនុប្រធានគណៈកម្មាធិការប្រជាជននៃទីក្រុងហូ ជីមិញ​​ ​បានអញ្ជើញទទួលជួបជាមួយលោក Martin Dulig អភិបាលរង និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពលកម្ម​និង​ ដឹ​កជញ្ជូននៃរដ្ឋ Sachsen ប្រទេសអាល្លឺម៉ង់ ដែល​កំពុង​មាន​ដំណើរ​ទ​ស្សន​កិច្ច​ការងារ​នៅក្នុង​​ប្រទេស​​វៀត​ណាម​។ 
 
ក្នុង​ជំនួបនេះលោក Tran Vinh Tuyen បានលើកឡើងថា ទំនាក់ទំនងរវាងទីក្រុងហូ ជីមិញ​និង​តំបន់មួយ​ចំនួន​របស់​អាល្លឺម៉ង់​កំពុងមានភាពល្អប្រសើរ។​ សកម្មភាពពន្លឿនវិនិយោគ ជាពិសេសនៅក្នុងវិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ជានិច្ចកាលត្រូវ​បានថ្នាក់ដឹក​នាំតំបន់​និងវិនិយោគិននៃ​ប្រទេស​ទាំងពីរ​ចាប់​អារម្មណ៍​ក្នុងការ​ស្វែង​រក​ឱកាស​សហប្រតិបត្តិការ​។
 
លោក Tran Vinh Tuyen បានចាត់ទុកថា ទីក្រុងហូជីមិញនិងរដ្ឋ Sachsen សុទ្ធតែជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​សំខាន់​របស់វៀ​ត​ណាមនិងអាល្លឺម៉ង់។ តំ​បន់ទាំងពីរ​នេះមានភាព​ស្រដៀង​និង​ប្រៀប​ខ្លាំង​ជាច្រើន​ដើម្បី​សម្រាប់​បំពេញ​បន្ថែម​គ្នាទៅវិញ​ទៅមក ជាពិសេសនៅពេលដែល ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រវាងវៀ​ត​ណាម​និងសហភាព​អឺរ៉ុប ​(EU) មានសុពលភាពជាផ្លូវ​ការ។

ចំណែក​លោក Martin Dulig អភិបាលរងនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចការងារនិងដឹកជញ្ជូននៃរដ្ឋ Sachsen  បាន​ជឿជាក់​ថា នៅក្នុងពេលអនាគត ទីក្រុងហូជីមិញ និងរដ្ឋ S​achsen  នឹងមានសកម្ម​ភាព​ជម្រុញ សហប្រតិបត្តិការ​និងបណ្តុះបណ្តាល​វិជ្ជាជីវៈកាន់ តែច្រើន។ ​តាមនោះ រួម​ចំណែក​ក្នុងការ​ជម្រុញ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​វៀត​​ណាម - អាល្លឺម៉ង់កាន់តែស៊ីជម្រៅពី​មួយថ្ងៃទៅមួយថ្ងៃ៕​

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top