ព័ត៌មាន

ជម្រុញការអភិវឌ្ឍន៍នៅ​តំបន់ជន​ជាតិភាគ​តិច-មិន​ទុក​ឱ្យអ្នក​ណាម្នាក់​ដែល​ត្រូវនៅ​ពីក្រោយ​ឡើយ​


ទិដ្ឋភាពនៃសិក្ខាសាលា (VOV5)

​សិក្ខាសាលា “ជម្រុញការអភិវឌ្ឍន៍នៅតំបន់ជនជាតិភាគតិច-មិនទុកឲ្យ ​អ្នក​ណាងម្នាក់​ដែលត្រូវ​នៅពី​ក្រោយ​ឡើយ” បាន​រៀបចំ​ឡើង​ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ​២០១៧​ នៅទីក្រុង​ហាណូយ។ ថ្លែងមតិក្នុងសិក្ខសាលានេះ លោក​​ Le Son Hai អនុរដ្ឋមន្ត្រី និងជាអនុប្រធាន​គណៈកម្មាធិការជនជាតិ បានឲ្យដឹង​ថា នា​ពេលកន្លងទៅ គណៈ​កម្មាធិ​ការ​ជន​ជាតិ​និងកំណត់​ច្បាស់​នូវភារ​កិច្ច​ស្នូល​ដូចជា បន្តពង្រឹង​របៀបរបប គោលនយោបាយ ធានា​ថាជន​ជាតិ​ទាំងអស់​សមភាព ដោះ​ស្រាយល្អទំនាក់ទំនង រវាងជន​ជាតិ​នានា ជួយគ្នាអភិវឌ្ឍន៍ ព្រមទាំង​លើក​កំពស់​​គុណ​ភាព អប់រំបណ្តុះ បណ្តាល​គុណភាព​ប្រភពធន​ធាន​មនុស្ស និងផ្តោត​សំខាន់​លើការ​កសាង​ជួរកម្មា​ភិបាល ​ជា​ជនជាតិ​ភាគតិច ជនមាន​កិត្យនុភាព ក្នុងសហគមន៍បណ្តាជនជាតិវៀត ណាម។ 

លោក Le Son Hai ជឿជាក់ថា ដោយទទួលបានការយ​កចិត្តទុកដាក់របស់ បក្ស​និង​រដ្ឋាភិបាល រួមទាំង​ការជួយ​ឧបត្ថម្ភ​ រ​បស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជា ជាតិ​​ដៃគូអភិវឌ្ឍន៍ និងសហគមន៍អន្តរជាតិនោះ រាល់ខ្លឹមសា ដំណោះ​​​ស្រាយ​អភិវឌ្ឍន៍​ជនជាតិភាគតិច របស់វៀតណាម នឹងដំណើរការ​ប្រកប​ដោយប្រសិទ្ធភាព បង្កើត​គ្រឹះរឹង​មាំសម្រាប់​អនុវត្តរាល់គោល​ដៅ​អភិវឌ្ឍន៍​និរន្តភាព រួមចំណែកសំខាន់ទៅ​ក្នុងការ​អភិវឌ្ឍន៍សេដ្ឋកិច្ច​សង្គមកិច្ច​សម្រាប់​​តំបន់ជន​ជាតិភាគតិច នាពេលខាងមុខ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 


top