ព័ត៌មាន

ជប៉ុនលើកទឹកចិត្តឱ្យសហគ្រាសផ្លាស់ប្តូរសកម្មភាពផលិតកម្មទៅកាន់តំបន់អាស៊ីអាគ្នេយ៍

​ប្រទេសជប៉ុននឹងចាប់ផ្តើមកម្មវិធីផ្តល់ជំនួយឧបត្ថម្ភ ដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុនផលិតក្នុងស្រុក ផ្លាស់​ប្តូរ​មូលដ្ឋាន​ផលិតកម្ម នៅក្រៅប្រទេសរបស់ប្រទេសនេះទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ក្នុងបរិបទដែល​ការឆ្លងជំងឺ COVID-19 ​បានបង្កការអាក់រអួលជាច្រើនដល់​ខ្សែសង្វាក់ផ្គត់ផ្គង់ របស់ក្រុមហ៊ុន ទាំងនេះដែលធ្លាប់​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើប្រទេសចិន។
 
កម្មវិធីដូច​ពោលខាងលើនេះដែលមានទឹកប្រាក់ ២៣,៥ ពាន់លានយ៉េន (ស្មើនឹង ២២០ លានដុល្លារអាមេរិក) ដែលបាន​ដាក់បញ្ចូលទៅក្នុងកញ្ចប់ជំរុញសេដ្ឋកិច្ចបន្ទាន់របស់ រដ្ឋាភិបាលជប៉ុន ដើម្បីបន្ធូរបន្ថយ​សន្ទុះ​ធ្លាក់ចុះនៃ​សេដ្ឋកិច្ចដោយ សារជំងឺរាតត្បាត COVID-19 ដែលជួយឲ្យក្រុមហ៊ុននានា ធ្វើពិពិធកម្ម​ខ្សែសង្វាក់​ផ្គត់ផ្គង់​របស់ពួក​គេក្នុងជួយគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីសាងសង់មូលដ្ឋានផលិតកម្ម ក៏ដូចជា​សិក្សាស្រាវជ្រាវ​ពីលទ្ធភាព​វិជ្ជមាន​នៅក្នុងបណ្តាប្រទេសនៃ អាស៊ាន ។
 
គំនិតផ្តួចផ្តើមនេះ​ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តជប៉ុនជាច្រើន និងក្រុម​ហ៊ុនផលិត​ផ្សេងទៀត​ខ្វះគ្រឿង​បន្លាស់​ សម្រាប់ការផលិតនៅប្រទេសចិនពោលគឺ ក្រោយពី ការ​រីករាលដាលនៃ​ជំងឺ COVID-19 បាន​ផ្ទុះឡើង​នាចុង​ឆ្នាំ ២០១៩ នៅក្នុងទីក្រុងវូហាន​ប្រទេសចិ​ន៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top