ព័ត៌មាន

ជប៉ុនរកឃើញនាវាចិន៤គ្រឿងរំលោភដែនសមុទ្រខុសច្បាប់


ជប៉ុនរកឃើញនាវាចិន៤គ្រឿងរំលោភដែនសមុទ្រខុសច្បាប់

កងកម្លាំងការពារឆ្នេរសមុទ្រជប៉ុន (JCG) បានអោយដឹងថា៖​នាវា​ចិន ៤ គ្រឿង នាព្រឹកថ្ងៃទី៦ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​ បានឈានចូលក្នុងដែនសមុទ្ររបស់ជប៉ុន ជំវិញ​ប្រជុំ​កោះ Senkaku (ដែលភាគីចិនហៅថាដាយយូ)។

តាម JCG ថា៖ ​នាវា​ពោល​ខាងលើត្រូវ​រកឃើញ ក្នុងពេលឈានចូល្នុងដែនសមុទ្រជប៉ុន នាម៉ោង ១០ (តាម​ម៉ោង​តំបន់)។ នាវាមួយគ្រឿងរបស់ JCG បានជូនសារលិខិតព្រមានចំពោះ​នាវាទាំងនេះរបស់ចិន ហើយស្នើអោយត្រូវចេញ​ពីតំបន់ដែនសមុទ្ររបស់ជប៉ុន។ នេះជាលើកដំបូង​ដែលបណ្ដានាវាចិនរំលោភទៅលើតំបន់ដែនសមុទ្ររបស់ជប៉ុន ​ចាប់ពីថ្ងៃទី១៨ ខែតុលាកន្លងទៅ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


top