ព័ត៌មាន

ជប៉ុនផ្តល់ថវិកាចំនួន ៣,៩ លានដុល្លារអាមេរិក ដើម្បីដោះស្រាយគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតនៃទន្លេមេគង្គ

 នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ​២០២០ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅប្រទេសឡាវ បាន​​ផ្តល់ជំនួយឥតសំណងចំនួន ៤១២ លានយ៉េន (ស្មើនឹង ៣,៩ លានដុល្លារ) របស់រដ្ឋាភិបាលជប៉ុន ដើម្បី​ជួយ​គណៈ​​កម្មការ​ទន្លេមេគង្គអន្តរជាតិ (MRC) អនុវត្តន៍សកម្មភាពតាមដាន និង​ព្យាករណ៍​ពីស្ថាន​ភាព​គ្រោះរាំង​ស្ងួត​និង​ទឹកជំនន់នៃទន្លេមេគង្គ។
 
ខ្ទង់ជំនួយ​នេះ ដែលនឹងត្រូវប្រើប្រាស់សម្រាប់រយៈពេល ៤ ឆ្នាំ (២០២០-២០២៣) នឹងជួយអោយគណៈកម្មការ បង្កើន​សមត្ថភាពរបស់ខ្លួន ក្នុងការព្យាករណ៍ទឹកជំនន់និងគ្រោះរាំងស្ងួត សម្រាប់តំបន់​ដីសណ្ដ​ទន្លេ​មេគង្គ​ក្រោម​ អោយកាន់តែបានឆាប់រហ័សនិងត្រឹមត្រូវជាង ជួយប្រទេសដែលរងផលប៉ះពាល់ដូចជាកម្ពុជា ថៃ ឡាវនិង​វៀត​ណាម​ អោយជៀសផុតពីការខូចខាតដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិ សម្រាប់ផលិត​កម្ម​និង​ជីវភាព​រស់នៅរបស់ប្រជាជន។

សូម​គូសបញ្ជាក់​ថា ជប៉ុនគឺជាដៃគូអភិវឌ្ឍន៍ប្រពៃណី​មួយ របស់គណៈកម្មការទន្លេមេគង្គអន្តរ​​ជាតិ អស់រយៈពេល២០ ឆ្នាំ​មកហើយ​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top