យោងតាមក្រសួងការបរទេសជប៉ុន នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅរាជធា នីភ្នំពេញ ប្រទេសកម្ពុជា តំណាងរដ្ឋាភិបាលទាំងពីរ ជប៉ុន និងកម្ពុជា បានចុះហត្ថលេខាលើកំណត់ទូតស្តីពីជំនួយឥតសំណងរបស់ជប៉ុនដល់កម្ពុជា ដើម្បីបង្កើនសមត្ថភាពសន្តិសុខតាមអ៊ីនធឺណិត។
កម្ពុជាត្រូវបានចាត់ទុកជាដៃគូសំខាន់របស់ជប៉ុនក្នុងអាស៊ាន។ រូបថត៖ Jiji Press
កញ្ចប់ជំនួយឥតសំណងនេះ មានតម្លៃ ៧៥០,០០០ លានយ៉េន។ ប្រទេសជប៉ុនសង្ឃឹមថា គម្រោងសន្តិសុខតាមអ៊ីនធឺណិតនេះ នឹងជួយលើកកម្ពស់សមត្ថភាពឆ្លើយតបទៅនឹងបទល្មើសបច្ចេកវិទ្យាខ្ពស់ របស់កម្ពុជា៕