លោក Abe បានធ្វើអត្ថាធិប្បាយនេះនៅក្នុងសន្និសីទសារព័ត៌មាននៅខាងក្រៅកិច្ចប្រជុំកំពូលត្រីភាគីជាមួយដៃគូចិននិងកូរ៉េខាងត្បូងដែលត្រូវបានប្រារព្ធនៅទីក្រុងចេងទូ ប្រទេសចិន។
នាយករដ្ឋមន្ត្រីជប៉ុនលោក Abe Shinzo កាលពីថ្ងៃទី ២៤ ខែធ្នូបានសង្កត់ធ្ងន់ថា ការទទួលខុសត្រូវរបស់កូរ៉េខាងត្បូងជាគឺត្រូវនាំចេញវិធានការដើម្បីដោះស្រាយជម្លោះទ្វេភាគីដែលធ្លាប់តែរុញទំនាក់ទំនងរវាងក្រុងតូក្យូនិងក្រុង សេអ៊ូលឈានដល់កម្រិតអាក្រក់បំផុតក្នុងទសវត្សកន្លងទៅ។ លោក Abe បានធ្វើអត្ថាធិប្បាយនេះនៅក្នុងសន្និសីទសារព័ត៌មាននៅខាងក្រៅកិច្ចប្រជុំកំពូលត្រីភាគីជាមួយដៃគូចិននិងកូរ៉េខាងត្បូងដែលត្រូវបានប្រារព្ធនៅទីក្រុងចេងទូ ប្រទេសចិន។ លោកនាយករដ្ឋមន្ត្រីជប៉ុនបានឯកភាពថា កិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគីរបស់ប្រទេសទាំងពីរនេះរួមជាមួយសហរដ្ឋអាមេរិកគឺជាការចាំបាច់ណាស់ ហើយបានបង្ហាញនូវបំណងប្រាថ្នាធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជប៉ុន - កូរ៉េខាងត្បូង។
រិឯខ្លួនវិញ ប្រធានាធិបតិកូរ៉េខាងត្បូងលោក Moon Jae-in បានអំពាវនាវដល់នាយករដ្ឋមន្ត្រីជប៉ុនឱ្យដកទាំងស្រុងរាល់ការរឹតត្បិតនាំចេញសំដៅទៅលើក្រុងសេអ៊ូលកាលពីដើមខែកក្កដាកន្លងទៅ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម