ព័ត៌មាន

ជប៉ុនគាំទ្រដល់ទីក្រុងហូជីមិញក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីប្រជុំជន

ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Nguyen Thanh Phong បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងទាំងពីរដែលត្រូវបានចុះហត្ថលេខានឹងបង្កើតកម្លាំងចលករដ៏សំខាន់ដើម្បីជំរុញទំនាក់ទំនងរវាងជប៉ុននិងទីក្រុង ហូជីមិញឲ្យកាន់តែល្អថែមទៀត។
 

ទិដ្ឋាភាពនៃកិច្ចប្រជុំ (រូបថត៖ TTXVN)


នាថ្ងៃទី ២១ ខែកុម្ភះនៅទីក្រុងហូជីមិញពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណងរបស់ជប៉ុនសម្រាប់គំរោង “កែលម្អ និងស្ដារឡើងវិញនូវបំពង់បង្ហូរទឹកចាស់ទ្រុឌទ្រោមដោយប្រើបច្ចេកវិទ្យាមិនជីកកកាយដី នៅទីក្រុងហូជីមិញ” និង “អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើនសមត្ថភាពគ្រប់គ្រងផ្លូវដែកប្រជុំជនទីក្រុងហូជីមិញ” បានប្រារព្ធឡើងក្រោមសហអធីបតីភាពរបស់លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញនិងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាមលោក Umeda Kunio។

ថ្លែងមតិនៅមុននឹងពិធីចុះហត្ថលេខា លោក Nguyen Thanh Phong បានសង្កត់ធ្ងន់ថាកិច្ចព្រមព្រៀងទាំងពីរដែលត្រូវបានចុះហត្ថលេខានឹងបង្កើតកម្លាំងចលករដ៏សំខាន់ ដើម្បីជំរុញទំនាក់ទំនងរវាងជប៉ុននិងទីក្រុងហូជីមិញឲ្យកាន់តែល្អថែមទៀត។ កិច្ចព្រមព្រៀងទាំងនេះក៏នឹងជួយបង្កើនសញ្ញាសំគាល់របស់ជប៉ុនក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ ធយុទ្ធសាស្ត្រ សម្រាប់ការអភិវឌ្ឍន៍របស់ទី ក្រុងហូជីមិញ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top