ព័ត៌មាន

ជប៉ុន ចិន និងកូរ៉េខាងត្បូងព្រមានអំពីការងើបឡើងរបស់លទ្ធិគាំពារនិយមពាណិជ្ជកម្ម

នាថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០១៨ នៅនៅទីក្រុងម៉ានីលរបស់ហ្វីលីពីនបានប្រព្រឹត្តិទៅកិច្ចប្រជុំរវាងប្រមុខ​ស្ថាប័ន​ហិរញ្ញវត្ថុនៃប្រទេសទាំង ៣ គឺជប៉ុន ចិន និងកូរ៉េខាងត្បូង។ កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅនៅខាងក្រៅសន្និសីទប្រចាំឆ្នាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅហ្វីលីពីន។

ជប៉ុន ចិន និងកូរ៉េខាងត្បូងព្រមានអំពីការងើបឡើងរបស់លទ្ធិគាំពារនិយមពាណិជ្ជកម្ម

យោងតាមសេចក្ដីថ្លែងការណ៍រួមក្រោយពីសន្និសីទនេះបានឲ្យដឹងថា៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលមជ្ឈឹមនៃប្រទេសទាំង ៣ បានព្រមានអំពីហានិភ័យនៃលទ្ធិគាំពារនិយម ព្រមទាំងឯកភាពប្រដេញតាមយន្តការពាណិជ្ជកម្មបើកចំហរ និងពហុភាគី។

យោងតាមសេចក្ដីថ្លែងការណ៍រួមពោលខាងលើថ្នាក់ដឹកនាំនៃប្រទេសទាំង ៣ បានអបអរសាទរចំពោះសេចក្ដីប្រកាស​ Panmunjom ដែលទទួលបាននៅក្នុងសន្និសីទកំពូលអន្តរកូរ៉េកាលពីថ្ងៃទី ២៧ មេសាកន្លងទៅដោឆ្ពោះទៅរក "ការលុបបំបាត់នុយក្លេអ៊ែរទាំងស្រុង" នៅលើឧបទ្វីបកូរ៉េ ព្រមទាំងសម្តែងក្ដីសង្ឃឹមអំពីការរីក​ចម្រើន​នា​ពេលអនាគត។

ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត សេដ្ឋវិទូជាង ១ ពាន់រូបរបស់អាមេរិកបានឡើងសម្លេងព្រមាន ប្រធានាធិបតីលោក Donald Trump អំពីការបញ្ចៀសនូវការប្រព្រឹត្តិកំហុសឆ្គងនៃលទ្ធិគាំពារនិយម ដែលជាហេតុផល​ បណ្ដាលឲ្យឱភាពកាលពីទស្សវត្សទី ៣០ នៃសតវត្សមុន៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

top