ព័ត៌មាន

ជនសង្ស័យធ្វើឃាតអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Abe Shinzo ធ្លាប់មានគម្រោងធ្វើឃាតនៅ Okayama

Tetsuya Yamagami ដែលជាជនសង្ស័យក្នុងឃាតកម្មលើអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Abe Shinzo ធ្លាប់មានផែនការធ្វើឃាតអ្នកនយោបាយរូបនេះនៅទីតាំងយុទ្ធនាការឃោសនាបោះឆ្នោតក្នុងទីក្រុង Okayama កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ប៉ុន្តែបានបោះបង់ចោលផែនការនេះវិញ។
  ជាជនសង្ស័យTetsuya Yamagami ដែលបានធ្វើឃាតអតីតនាយករដ្ឋមន្ត្រី លោក Abe Shinzo។ (ប្រភព៖ Kyodo)  

Tetsuya Yamagami បាននិយាយថា គាត់បានបោះបង់ចោលផែនការធ្វើឃាតអតីតនាយករដ្ឋមន្ត្រី លោក Abe Shinzo នៅទីក្រុង Okayama ពីព្រោះវាពិបាកក្នុងការអនុវត្តផែនការ នៅពេលដែលទីតាំងឃោសនាបោះឆ្នោតនៅទីនេះ តម្រូវឱ្យចុះឈ្មោះនៅច្រកចេញចូល។ កាំភ្លើងឆ្នៃដែលមុខសញ្ញាបានប្រើប្រាសក្នុងការធ្វើឃាតអតីតនាយករដ្ឋមន្ត្រី Abe Shinzo ត្រូវបានរចនាឡើងដើម្បីបាញ់គ្រាប់កាំភ្លើង ៦គ្រាប់ក្នុងពេលតែមួយ។

សូមជម្រាបថា ជនសង្ស័យ Tetsuya Yamagami អាយុ ៤១ឆ្នាំ ធ្លាប់ជាសមាជិកនៃកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន ក្នុងរយៈពេលប្រហែល ៣ឆ្នាំ ហើយបច្ចុប្បន្ន កំពុងរស់នៅទីក្រុង Nara៕


top