បណ្ដាម្ហូបអាហារប្រពៃណីវៀតណាមក្នុងបុណ្យ Tet (រូបថត៖ ស្ថានទូតវៀតណាមប្រចាំហូឡង់) 
 នាយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ (ពោលគឺថ្ងៃទី៣០ ខែ បុស្ស តាមច័ន្ទគតិ) សម្ព័ន្ធសមាគមន៍ជនកម្ពុជាដើមកំណើតវៀតណាម បានរៀបចំការទទួលរាត្រីឆ្លងចូលឆ្នាំថ្មីប្រពៃណីនៅទីស្នាក់ការសម្ព័ន្ធសមាគមន៍នៅរាជធានីភ្នំពេញ។ ចូលរួម ព្រឹត្តិការណ៍នេះមានថ្នាក់ដឹកនាំសម្ព័ន្ធសមាគមន៍ ជនរួមជាតិអាណិកជនវៀត ណាមនិងសិស្សានុសិស្សវៀតណាម ដែលកំពុងសិក្សារៀនសូត្រនៅកម្ពុជា។ លោកស្រី Tran Thu Hang អាណិកជនមួយរូបដែលកំពុងរស់នៅទីក្រុងភ្នំពេញ បានសំណេះសំណាលថា៖
  
 “ក្នុងឆ្នាំថ្មី នាងខ្ញុំមានគោលបំណងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាម កម្ពុជា កាន់តែស្និទ្ធស្នាលថែមទៀត ហើយប្រទេសទាំងពីរមានកម្មវិធី ជួបប្រាស្រ័យជាច្រើនថែមទៀតដែរ។ ខេត្តក្រុងនិងតំបន់ចងមេត្រីភាពនៃភាគី ទាំងពីរមានទំនាក់ទំនងកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ”។
  
 ក្នុងប៉ុន្មានថ្ងៃបុណ្យ Tet គឺសហគមន៍ជនវៀតណាមនៅហូឡង់ តែងតែ លៃទុករយៈពេលជាច្រើនដើម្បីបង្ហាញនូវសេចក្ដីស្នេហាចំពោះស្រុកកំណើត។ បណ្ដាអង្គការ សមាសភាពនិង សហគមន៍ជនវៀតណាម រួមគ្នារៀបចំបុណ្យ Tet វៀតណាមហើយអញ្ជើញមិត្តភក្តិហូឡង់និងអន្តរជាតិមកចូលរួមដែរ៕ 
  
 តាម VOV5 - វិទ្យុសម្លេងវៀតណាម