ព័ត៌មាន

ជនវៀតណាមនៅឡាវរក្សាសម្រស់វប្បធម៌នៃទំនៀមទំលាប់ទៅវត្តនាដើមឆ្នាំថ្មី

សម្រាប់ប្រជាជនវៀតណាមម្នាក់ៗ មិនថានៅទីណានោះទេ ការទៅវត្តនៅដើម ឆ្នាំថ្មី គឺជាទំនៀមទម្លាប់ និងសម្រស់វប្បធម៌ប្រពៃណីរបស់ប្រជាជាតិ។
នវៀតណាមនៅឡាវទៅវត្តនាដើមឆ្នាំថ្មី។ (រូបថត៖ VOV)

វាបានក្លាយជាទំនៀមទម្លាប់ហើយ ដែលក្នុងឱកាសដើមឆ្នាំថ្មី ជនវៀតណាម ដែលកំពុងធ្វើការ និងរស់នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ តែងតែប្រមូលផ្ដុំគ្នានៅ តាមវត្តអារាមវៀតណាមនានា ក្នុងនោះមានវត្ត Phat Tich ដែលជាវត្តមួយក្នុងចំណោម វត្តវៀតណាមធំបំផុតនៅទីក្រុងវៀងចន្ទន៍ - ដើម្បីអុជធូប បូជាព្រះពុទ្ធ ហើយបួងសួង សុំសេចក្តីសុខ និងសំណាងល្អដល់ខ្លួនឯង និងក្រុមគ្រួសារ។ តាំងពីព្រឹកព្រលឹមថ្ងៃទី១ នៃបុណ្យតេត ដូចជាគ្រួសារវៀតណាមជាច្រើនដែល កំពុងរស់នៅ និងធ្វើការនៅឯបរទេស លោកស្រី Nguyen Thi Tan អាណិកជនវៀតណាមម្នាក់ ដែលបានរស់នៅក្នុងរយៈពេលជិត៣០ឆ្នាំនៅប្រទេសឡាវ បានមកវត្ត Phat Tich ដើម្បីអុជធូប បូជាព្រះពុទ្ធ៖ “តាមទំនៀមទំលាប់របស់ប្រទេសវៀតណាម ទោះជាទៅដល់ទីណាក៏ដោយ ក៏ ជានិច្ចកាលនឹករលឹកដល់ឫសគល់ដែរ ដូច្នេះហើយជារៀងរាល់ឆ្នាំ ខ្ញុំតែងតែទៅវត្ត ដើម្បីអុជធូប និងបូជាព្រះពុទ្ធ”។

សម្រាប់ប្រជាជនវៀតណាមម្នាក់ៗ មិនថានៅទីណានោះទេ ការទៅវត្តនៅដើម ឆ្នាំថ្មី គឺជាទំនៀមទម្លាប់ និងសម្រស់វប្បធម៌ប្រពៃណីរបស់ប្រជាជាតិ៕

top