ព័ត៌មាន

ជនវៀតណាមចំនួន ៥ នាក់ត្រូវបាត់ខ្លួនក្នុងគ្រោះលិចនាវាដឹកទំនិញនៅជប៉ុន


 (រូបថត៖ Reuters/VOV)
 

បញ្ជាការដ្ឋាន​សន្តិសុខសមុទ្រយោធភូមិភាគី ២ របស់ជប៉ុនកំពុងខិតខំប្រឹងប្រែងស្វែងរកនាវិកចំនួន ១៣ នាក់ ដែល​ត្រូវបាត់ខ្លួននៅលើនាវា GUO XING 1 បន្ទាប់ពីមានការប៉ះទង្គិចជាមួយនាវានេសាទត្រី ជប៉ុន។ ក្នុងចំណោម​មនុស្ស ១៣ នាក់ដែលបាត់ខ្លួន គឺមានមនុស្សចំនួន ៥ នាក់ជានាវិកវៀតណាម។
 
នាបច្ចុប្បន្ន​​ បញ្ជាការដ្ឋានបានបញ្ជូនយន្តហោះជាច្រើនគ្រឿង នាវាយាមល្បាតចំនូន ២ គ្រឿង រួមទាំងកង​ទ័ព​ជួយ​សង្គ្រោះ​ជាច្រើននាក់ ដើម្បីស្វែងរក មនុស្សដែលបាត់ខ្លួន។
 
មុននេះ ​កាលពីយប់ថ្ងៃទី ២៩ ខែកុម្ភៈ នៅដែនសមុទ្រខេត្ត Aomori ជប៉ុន នាវាដឹកទំនិញ មួយគ្រឿង​ដែល​មាន​លេខ​សម្គាល់ GUO XING 1 មានទំងន់
១ ៩៨៩ តោន​បានប៉ះទង្គិចជាមួយនាវានេសាទត្រី Tomimaru លេខ ៨ ដែលមានទំងន់ ១៣៨ តោន។ ក្រោយ​ពេល​​ប៉ះទង្គិចគ្នាប្រមាណ ២០ នាទីមក នាវា GUO XING 1 ត្រូវបានពន្លិចផងដែរ។
 
យោង​តាមបញ្ជាសន្តិសុខសមុទ្រ យោធភូមិភាគ ២ របស់ជប៉ុនថា ក្រុមនាវិកនៃនាវា GUO XING 1 មាន​សមាជិក​ចំនួន ១៤ នាក់ (សុទ្ធតែជាបរុស) ដែលក្នុងនោះមាន ជនជាតិចិន ៧ នាក់វៀតណាម ៦ នាក់និង​ហ្វីលីពីន​ម្នាក់។ ជនវៀតណាមម្នាក់ត្រូវបានជួយសង្គ្រោះ ហើយ ១៣ នាក់ផ្សេងទៀត នៅតែបាត់ខ្លួន។
 
ចំណែក​ឯនាវា Tomimaru លេខ ៨ មានក្រុមនាវិកចំនួន ១៥ នាក់ ដែលក្នុងនោះមានជនជាតិជប៉ុន ១៣ នាក់និង​ឥណ្ឌូណេស៊ី ២ នាក់។ ក្រុមនាវិកទាំងនេះគឺសុទ្ធតែមានសុវត្ថិភាព ហើយ គ្មាននរណា​ម្នាក់​រង​របួស​ឡើយ​៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម
 


top