ព័ត៌មាន

ជនពិការ កុមារកំព្រា និងជនងាយរងគ្រោះជាង ៣ លាននាក់ត្រូវបានជួយ​​ឧបត្ថម្ភ

ក្នុងឆ្នាំ ២០២៤ មជ្ឈិមសមាគមគាំពារជនពិការនិងកុមារកំព្រាវៀតណាម និងសមាគមនៅបណ្តាខេត្ត ក្រុង បានជួយឧបត្ថម្ភជនពិការ កុមារកំព្រា ជនក្រីក្រ និងជនមានស្ថានភាពលំបាកជាង ៣ លាននាក់ ដោយមានតម្លៃសរុប ៧២៥,៨ ពាន់លានដុង (ប្រហែល ៣០ លានដុល្លារអាមេរិក) ។

នេះជាព័ត៌មានដែលមជ្ឈិមសមាគមគាំពារជនពិការនិងកុមារកំព្រាវៀតណាមបានប្រកាស នៅក្នុងសន្និសីទបូកសរុបសកម្មភាពឆ្នាំ២០២៤ អនុវត្តភារកិច្ចឆ្នាំ២០២៥ និងបំផុស កម្មវិធី “រួមគ្នាជួយឧបត្ថម្ភជនពិការ និងកុមារកំព្រា" ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១៣ ខែធ្នូ នៅទីក្រុងហាណូយ។

សកម្មភាពឆ្នាំ២០២៤ អនុវត្តភារកិច្ចឆ្នាំ២០២៥ និងបំផុស កម្មវិធី “រួមគ្នាជួយឧបត្ថម្ភជនពិការ និងកុមារកំព្រា" ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១៣ ខែធ្នូ នៅទីក្រុងហាណូយ។ រូបថត៖ VOV

នៅឆ្នាំ ២០២៥ មជ្ឈិមសមាគមគាំពារជនពិការនិងកុមារកំព្រាវៀតណាម  នឹងបន្តផ្តោតការយកចិត្តទុកដាក់និងគៀរគរធនធានសង្គមដើម្បីអនុវត្តន៍កម្មវិធីឧបត្ថម្ភសំខាន់ៗ។ ទន្ទឹមនឹងនោះ សមាគមខិតខំប្រឹងប្រែងផ្លាស់ប្តូរយ៉ាងខ្លាំងទៅរកការឧបត្ថម្ភយ៉ាងទូលំទូលាយនិងនិរន្តរភាព ដោយចាត់ទុកការបណ្តុះបណ្តាលវិជ្ជាជីវៈ ការងារ និងការឧបត្ថម្ភមុខរបរចិញ្ជឹមជីវិតជាចំណុចស្នូល។ ការបណ្តុះបណ្តាលវិជ្ជាជីវៈនិងការបង្កើតមុខរបរចិញ្ជឹមជីវិតសម្រាប់ជនពិការចំនួន ១.២០០ នាក់ ការបណ្តុះបណ្តាលនិងការកសាងសមត្ថភាពសម្រាប់មុខសញ្ញាចំនួន ២.០០០ នាក់។ លោក Do Manh Hung អនុប្រធានសមាគមគាំពារជនពិការនិងកុមារកំព្រាវៀតណាម បានមានប្រសាសន៍ថា៖ “នៅឆ្នាំ ២០២៥ សមាគមខិតខំប្រមូលធនធានដើម្បីសម្រេចបាន ៥៥០ ពាន់លានដុង (ប្រហែល ២៣ លានដុល្លារអាមេរិក) ជួយឧបត្ថម្ភមនុស្សប្រហែល ៣ លាននាក់។ រៀបចំដោយជោគជ័យនូវការប្រឡងចម្រៀងសម្រាប់ជនពិការ; កម្មវិធីបេះដូងតែមួយ - ពិភពតែមួយ; កម្មវិធី បុណ្យសែនព្រះខែនៃសេចក្តីស្រលាញ់...។ ជួយជ្រោមជ្រេងយ៉ាងសកម្មទៅនឹងកម្មវិធីរបស់រដ្ឋាភិបាលក្នុងការលុបបំបាត់ផ្ទះបណ្តោះអាសន្នជូនគ្រួសារក្រីក្រ ដោយបានខិតខំចាប់ពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៤ ដល់ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ សមាគមនៅតាមខេត្ត-ក្រុងនីមួយៗ គៀរគរធនធានសាងសង់ផ្ទះសប្បុរសធម៌យ៉ាងហោជណាស់ ២ខ្នង ជូនដល់គ្រួសារនក្រីក្រដែលមានជនពិការ ឬកុមារកំព្រា”។

ក្នុងឱកាសនេះ សមាគមគាំពារជនពិការនិងកុមារកំព្រាវៀតណាម បានបើកកម្មវិធី “រួមដៃជួយឧបត្ថម្ភជនពិការ និងកុមារកំព្រា”; បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនិងអនុវត្តកម្មវិធីរួមដៃជួយឧបត្ថម្ភជនពិការ និងកុមារកំព្រា រវាងសមាគមការពារជនពិការនិងកុមារកំព្រាវៀតណាម គេហទំព័រព័ត៌មានមនុស្សធម៌ជាតិ (១៤០០) វិទ្យាស្ថានស្រាវជ្រាវការអភិវឌ្ឍសហគមន៍ និងសមាគមយុវជនពិការវៀតណាម៕


top