ព័ត៌មាន

ជនជាតិវៀតណាមនៅអង់គ្លេសរក្សាវប្បធម៌ប្រពៃណី

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចក្រភពអង់គ្លេស លោក Nguyen Hoang Long បានណែនាំទំនៀមទម្លាប់វៀតណាមមួយចំនួនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដល់លោកស្រី Vicky Foxcroft សមាជិកសភានៃ Deptford (ទី ២ ពីស្តាំ) និងលោកស្រី Debbie - Weekes អភិបាលរងក្រុងឡុងដ៍ (ទីពីរពីឆ្វេង) (រូបថត៖ TTXVN)


នាថ្ងៃទី៣០ ខែមករា (ត្រូវនឹងថ្ងៃទី២៨ ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក) សហគមន៍ជនវៀតណាមនៅចក្រភពអង់គ្លេសបានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនៅទីក្រុងឡុងដ៍ដោយមានការចូលរួម ពីជន វៀតណាមនៅបរទេសជាង ១.០០០ នាក់ដែលកំពុងរស់នៅចក្រភពអង់គ្លេស។ ដោយមានសកម្មភាពចម្រុះ និងសម្បូរបែបដូចជា របាំមោងសាយ ការសម្តែងក្បាច់គុន ការប្រកួតរុំ ទាញព្រ័ត្រ ការប្រកួតអុក និងល្បែងជាច្រើន ... ពិធីបុណ្យនេះលើកតម្កើងតម្លៃវប្បធម៌របស់ប្រជាជនវៀតណាម បង្កើតឱ្យមានបរិយាកាសសប្បាយរីករាយ សាមគ្គីភាព និងភាពស្អិតរមួតក្នុងសហគមន៍វៀតណាម ក្នុងឱកាសពិសេសបំផុតប្រចាំឆ្នាំសម្រាប់ជនជាតិវៀតណាមគ្រប់រូប មិនថាពួកគេរស់នៅទីណាក៏ដោយ។

ក្នុងពិធីបុណ្យនេះដែរ ជនជាតិវៀតណាមនៅក្រៅប្រទេសក៏មានឱកាសទិញផលិតផលប្រពៃណីជាច្រើនដែលនាំចូលពីប្រទេសវៀតណាមដូចជា តៅហ៊ូ ស្ករគ្រាប់ Pho គ្រៀម នំបញ្ចុក ... និងជាពិសេសគឺអង្ករ ST 25 ដែលត្រូវបាននាំចូលមកចក្រភពអង់គ្លេសជាលើកដំបូង។

បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិគឺជាព្រឹត្តិការណ៍ដែលត្រូវបានទន្ទឹងរង់ចាំបំផុតប្រចាំឆ្នាំ សម្រាប់ សហគមន៍វៀតណាមនៅចក្រភពអង់គ្លេស ដោយមិនត្រឹមតែទាក់ទាញជនជាតិវៀតណាមនៅឯបរទេសប៉ុណ្ណោះទេ ថែមទាំងប្រជាជនក្នុងប្រទេសទៀតផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top