ព័ត៌មាន

ជនជាតិវៀតណាម ៣ នាក់ត្រូវស្លាប់នៅក្នុងការវាយប្រហារដោយរថយន្តនៅអេហ្ស៊ីប

 
 ទិដ្ឋភាពនៃកន្លែងកើតហេតុ (រូបថតៈ AFP) 

នៅវេលាម៉ោង១៨ និង១៥នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ​២០១៨ មានការបំផ្ទុះគ្រាប់បែកនៅ អេហ្ស៊ីប​ដែល​បណ្តាល​ឲ្យម​នុស្ស​ចំនួន ៣ នាក់ត្រូវស្លាប់និង​រងរបួស ១២ ​នាក់។
 
ការ​ផ្ទុះនេះត្រូវកើតមានឡើងនៅតាមវិថី  El-Maryoutiya ក្នុងខ័ណ្ឌ Haram ស្រុក Giza នៃប្រទេសអេហ្ស៊ីប ខណៈ​ដែល​ ឡានដឹកអ្នកទេសចរ វៀតណាមចំនួន ១៥ នាក់ របស់ Saigontourist កំពុង​ជិះលើ​ឡាន​ក្រុង​ដើម្បី​ទៅកាន់​ព្រលាន​យន្ត​ហោះវិលត្រឡប់មកប្រទេសវៀតណាមវិញ។ ក​ងកម្លាំង​សន្តិសុខ​អេហ្ស៊ីប​បាន​មាន​វត្តមាន​នៅក​ន្លែង​កើត​ហេតុ ដើម្បីស៊ើបអង្កេតឧបទ្ទវហេ​តុនេះ។ បច្ចុប្បន្ន ​មិនទាន់​មាន​ក្រុមណា​ទទួល​ខុស​ត្រូវ​ចំពោះ​ការវាយ​ប្រហារនេះ​នៅឡើយ។​


 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីប លោក Tran Thanh Cong សួរសុខទុក្ខជនរងគ្រោះ (រូបថតៈ VOV)

បន្ទាប់ពីកើត​មានឡើងឧបទ្ទវហេតុភ្លាមៗនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសអេហ្ស៊ីបលោក Tran Thanh Cong បានទៅដល់កន្លែងកើតហេតុ និងបានទៅមន្ទីរពេទ្យ Al Haram ដែលជនរង​គ្រោះត្រូវ​បាន​ព្យាបាល​ ដើម្បីសាកសួរសុខទុក្ខ លើកទឹកចិត្តនិង​ក្តាប់ សភាពការណ៍។ ឯកអគ្គរដ្ឋទូតលោក​ Tran Thanh Cong បាន​អះអាង​ថា ស្ថានទូតវៀត ណាមនឹងប្រឹងប្រែងអស់​ពីសមត្ថភាព ដើម្បីការពារប្រជាពលរដ្ឋ​និងជួយ សង្គ្រោះជនរ​ង​គ្រោះឱ្យជាសះស្បើយដើម្បីវិលត្រឡប់ម​កវៀតណាមក្នុង​ពេលឆាប់ៗ​នេះ។


 នាយករដ្ឋមន្ត្រីអេហ្ស៊ីប លោក  Moustafa Madbouly សាកសួរសុខទុក្ខជនរងគ្រោះ (រូបថតៈ FT) 

ក្នុង​ករណីដែលត្រូវការជំនួយ ពលរដ្ឋវៀតណាមអាចទាក់ទងតាមខ្សែ Hotline របស់​ស្ថាន​ទូត​វៀត​ណាម​ប្រចាំ​នៅ​អេហ្ស៊ីប​ +201060396518 ឬបណ្តាញការពារព​លរដ្ឋ +84981848484 ឬលេខទូរស័ព្ទ Hot​line របស់​ស្ថាន​អគ្គកុង​ស៊ុល​ : 0965411118 ។

នា​យប់ថ្ងៃ​ដដែល នាយករដ្ឋមន្ត្រីអេហ្ស៊ីបលោក Mostafa Madbouli បានទៅកាន់មន្ទីរពេទ្យ ដើម្បី​សាក​សួរ​សុខ​ទុក្ខ​ដល់​ភ្ញៀវទេសចរវៀត​ណាម ដែលត្រូវរងរបួស។ លោករូបនេះបាន​ឲ្យដឹងថា រដ្ឋមន្ត្រីទេសចរណ៍អេហ្ស៊ី​បនឹង ជួប​ប្រជុំជាមួយឯកអគ្គរដ្ឋទូតវៀតណាមនៅអេហ្ស៊ីប​នាពេលឆាប់ៗនេះ។ លោកបានសង្កត់ធ្ង​ន់ថា អ្វីដែល​សំខាន់​បំផុតគឺ​ត្រូវជួយ​ឧបត្ថម្ភផ្នែកវេជ្ជសាស្រ្តសម្រាប់​ភ្ញៀវទេសចរ​ទាំងអស់៕ 

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

 


top