ព័ត៌មាន

ជនជាតិចាមនៅ Ninh Thuan ទទួលពិធីបុណ្យកឋិនទានឆ្នាំ ២០២២

នារសៀលថ្ងៃទី២៣ ខែតុលា ពិធីបុណ្យកឋិនទាន ឆ្នាំ ២០២២ របស់ ជនរួមជាតិជាជនជាតិចាមកាន់សាសនាព្រាហ្មណ៍ នៅខេត្ត Ninh Thuan បានបើកជាផ្លូវការនៅស្រុក Ninh Phuoc។

ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកស្រុក និងអ្នកទស្សនារាប់ពាន់នាក់។ បុណ្យកឋិនទានជាពិធីបុណ្យដ៏ធំបំផុតប្រចាំឆ្នាំរបស់ជនរួមជាតិជាជនជាតិចាមកាន់សាសនាព្រាហ្មណ៍ ដើម្បីរំលឹកដល់ព្រះអាទិទេព និងព្រះមហាក្សត្រ ដែលបានចូលរួមចំណែកយ៉ាងច្រើន ជាទីគោរពរាប់អានរបស់ប្រជាជន រំលឹកដល់បុព្វការីជន និងបួងសួងឱ្យប្រជាជនមានសុខសន្តិភាព រដូវអំណោយផល។ ឆ្នាំនេះពិធីបុណ្យកឋិនទាន ប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ២៣-២៥ តុលា។

ជនជាតិចាមកាន់សាសនាព្រាហ្មណ៍ចាមនៅ Ninh Thuan បច្ចុប្បន្នមានប្រជាជនជាង ៥៣.៧០០ នាក់ ដែលរស់នៅភាគច្រើននៅក្នុងមូលដ្ឋាននៃស្រុកដូចជា Ninh Phuoc, Thuan Nam, Thuan Bac, Ninh Hai និង Phan Rang - Thap Cham។ ឆ្លៀតក្នុងឱកាសនេះ សាលាខេត្តបានរៀបចំការចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់មេដឹកនាំសាសនា ក្រុមគ្រួសារគោលនយោបាយ និងអ្នកដែលមានកិត្យានុភាព ជូនពរ សហគមន៍ជនជាតិចាមជួបតែសេចក្តីសុខ សន្តិភាព និងសប្បាយរីករាយក្នុងរដូវបុណ្យកឋិនទាន។ ដោយមានអត្ថន័យសំខាន់ខាងវប្បធម៌ - ប្រវត្តិសាស្ត្រ ក្នុងឆ្នាំ ២០១៧ “ពិធីបុណ្យកឋិនទាន របស់ជនជាតិចាមនៅខេត្ត Ninh Thuan” ត្រូវបានទទួលស្គាល់ជាផ្លូវការជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ; មិនត្រឹមតែបំពេញតម្រូវការខាងវិញ្ញាណ និងអារម្មណ៍របស់ជនជាតិចាមប៉ុណ្ណោះទេ ពិធីបុណ្យកឋិនទានក៏រួមចំណែកផ្សព្វផ្សាយវប្បធម៌ និងរូបភាពរបស់ ខេត្ត Ninh Thuan ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ៕


top