ព័ត៌មាន

ជនក្រីក្រ និងលើខ្សែបន្ទាត់ក្រីក្រជិត ១,៥លានគ្រួសារ បានទទួលជំនួយឧបត្ថម្ភនិងអំណោយបុណ្យតេត

លើសពីនេះ មូលដ្ឋាននានាបានជួយជ្រោមជ្រែងយ៉ាងសកម្មចំពោះចលនាត្រាប់ ប្រឡងប្រណាំង "រួមដៃគ្នាលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមទូទាំង ប្រទេសនៅឆ្នាំ ២០២៥"។
ក្នុងឱកាសបុណ្យតេតប្រពៃណីឆ្នាំម្សាញ់ សប្តស័ក ជនក្រីក្រនិងលើខ្សែបន្ទាត់ ក្រីក្រជិត១លាន៥សែនគ្រួសារ បានទទួលជំនួយឧបត្ថម្ភ និងអំណោយបុណ្យតេត ដែលមានតម្លៃសរុបជាង៧៨៦ពាន់លាន
ដុង (ជាង៣១លានដុល្លារអាមេរិក)។ ទាក់ទិន នឹងស្ថានភាពធានាសុខុមាលភាពសង្គមក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៥ ក្រសួង ការងារ យុទ្ធជនពិការ និងសង្គមកិច្ច បានដឹកនាំមូលដ្ឋាន បង្កើនការងារសុខុមាលភាព សង្គម រៀបចំសកម្មភាពចុះសួរសុខទុក្ខ និងជូនអំណោយបុណ្យតេតដល់មុខសញ្ញាគោលនយោបាយ ជនក្រីក្រ ប្រជាពលរដ្ឋមានស្ថានភាពលំបាក និងកម្មករទូទាំង ប្រទេស។
លើសពីនេះ មូលដ្ឋាននានាបានជួយជ្រោមជ្រែងយ៉ាងសកម្មចំពោះចលនាត្រាប់ ប្រឡងប្រណាំង "រួមដៃគ្នាលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមទូទាំង ប្រទេសនៅឆ្នាំ ២០២៥"។ ផ្ទះជាង ២២ ពាន់ខ្នង ត្រូវបានសម្ពោធ និងផ្ទះជិត ២០៥០០ ខ្នង ត្រូវបានបើកការសាងសង់៕

top