ព័ត៌មាន

ឆ្លៀតយកប្រៀបខ្លាំងរបស់កិច្ចការបរទេសប្រជាជន តភ្ជាប់ទំនាក់ទំនងរវាងវៀតណាម និងបណ្ដាប្រទេស


 សន្និសីទបូកសរុបការងារកិច្ចការបរទេសប្រជាជនឆ្នាំ២០១៨ និងទិសដៅភារកិច្ចឆ្នាំ ២០១៩

 សន្និសីទបូកសរុបការងារកិច្ចការបរទេសប្រជាជនឆ្នាំ២០១៨ និងទិសដៅ​ភារកិច្ច​ឆ្នាំ ២០១៩ បាន​ប្រព្រឹត្តិ​ទៅ​នា​ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ​២០១៩ ​នៅទីក្រុង​ហាណូយ។
 
នៅទីនេះ ​អង្គសន្និសីទបានវាយតម្លៃថានាឆ្នាំ ២​០១៨ កិច្ចការបរទេស​ប្រ​ជាជន​ទទួល​បាន​លទ្ធផល​ជាវិជ្ជមាន​ បង្កើនទំនាក់​ទំន​ងសាមគ្គីភាព សហប្រតិបត្តិការមិត្តភាព​​​ ជាមួយ​ប្រជាជន​នៃបណ្ដា​ប្រទេស​ជិត​ខាង​ បើក​ទូលាយ​ទំនាក់ទំនង សហប្រតិប​ត្តិការមិត្តភាពជាមួយមិត្តភក្តិ​ និង​ដៃគូអន្តរជាតិ តស៊ូការ​ពារ​អធិបតេយ្យភាព និងផលប្រយោជន៍​រ​បស់ប្រទេសជាតិ​ជាដើម។​
 
ស្ដីពីទិស​ដៅ ភារកិច្ចនាពេលខាងមុខ ឧបនាយ​ករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោ​ក Pham Binh Minh បាន​សង្កត់ធ្ងន់ថា៖

“បន្ត​ឆ្លៀតយកប្រៀបខ្លាំងរបស់កិច្ចការបរទេសប្រជាជន នោះ​គឺ ជាសមត្ថ​ភាព​បង្កើត​មូលដ្ឋាន​គ្រឹះដ៏ទូលំ​ទូលាយ ​និងស្អិតរមួតរវាងប្រជាជនវៀត​ណា​ម ជាមួយបណ្ដាប្រទេស​​និង​តភ្ជាប់​ទំនាក់​ទំនង​រវាង​វៀត​ណាម និង​បណ្ដា​ប្រទេស។ ម៉្យាងវិញទៀត យើងគប្បី​បន្តផ្លាស់ប្ដូរថ្មីនូវរបៀបទា​ក់​ទង សំដៅបង្កើន​កិច្ចសហប្រតិបត្តិការ ទាក់​ទាញ​ប្រភពកម្លាំងប​រទេស ជាពិសេសគឺ ជំនួយក្រៅរដ្ឋាភិបាល​ ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម។ ក្រសួង ស្ថាប័ន​​ពាក់ព័ន្ធនានាគប្បីបង្កើនការងា​រ ធ្វើជា​សេនាធិការ​បូកស​រុប​ឲ្យទាន់ពេលវេលាជូនថ្នាក់ដឹក​នាំ​បក្ស​ក្នុង​ការ​កសាងចក្ខុវិ​ស័យយុទ្ធសាស្ត្រយូរ​អង្វែង បង្កើនការ​រួម​សហការយ៉ាងជិតស្និទ្ធិរវា​ងកិច្ចការបរទេសបក្ស ការទូត​រដ្ឋ និងកិ​ច្ចការបរទេសប្រជាជន”​៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម
 


top