 |
ការសំដែងសិល្បៈក្នុងឱកាសរំលឹកខួបលើកទី ៤២ នៃទិវារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជារួមជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត(៧ មករា ១៩៧៩ / ៧ មករា ២០២១) (រូបថត៖ qdnd.vn)
|
ជាក់ស្តែងក្នុងសប្តាហ៍កន្លងមក មិត្តអ្នកស្តាប់ Thach Savon និស្សិតកម្ពុជាកំពុងសិក្សានៅសកលវិទ្យាល័យ Tra Vinh បានសំដែងក្តីសប្បាយរីករាយ នៅពេលដែលដឹងដំណឹងថា នាពេលកន្លងមកនៅទីក្រុងហាណូយ ស្ថានទូតកម្ពុជាប្រចាំនៅវៀតណាមបានប្រារព្វធ្វើឡើងពិធីរំលឹកខួបលើកទី ៤២ នៃទិវារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជារួមជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត(៧ មករា ១៩៧៩ / ៧ មករា ២០២១)។ ក្នុងសំបុត្រមិត្តអ្នកស្តាប់រូបនេះក៏បានសរសេរថា៖ “ជ័យជំនះ៧មករា១៩៧៩ផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត គឺជាសក្ខីភាពបញ្ជាក់ពីភាពរឹងមាំនៃស្មារតីសាមគ្គីភាពអន្តរជាតិដ៏ស្មោះត្រង់រវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។ ជាមួយនឹងជ័យជំនះ ថ្ងៃទី៧ខែមករាឆ្នាំ១៩៧៩ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជ-វៀតណាមបានឈានមកដល់យុគសម័យថ្មីពោលគឺ យុគសម័យនៃការស្តារឡើងវិញ ការពូនជ្រំចំណង សាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ លើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដោយផ្អែកលើគោលការណ៍ សន្តិភាព ឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី ផលប្រយោជន៍ស្របច្បាប់គ្នាទៅវិញទៅមក ដើម្បី អភិវឌ្ឍ និងវិបុលភាព របស់ប្រទេសរៀងៗ ខ្លួន។ ខ្ញុំសង្ឃឹមថា ទំនាក់ទំនង “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថិរយូរអង្វែង” រវាងវៀតណាមនិងកម្ពុជានឹងត្រូវបានពង្រឹង និងពង្រីកកាន់តែល្អប្រសើរបន្ថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃផងដែរ»
សូមថ្លែងអំណរគុណយ៉ាងកក់ក្តៅបំផុតជូនចំពោះមិត្តអ្នកស្តាប់ Thach Savon ដែលបានផ្ញើសំបុត្រចែករំលែកយោបល់ដ៏មានអត្ថន័យរបស់ខ្លួនមកកាន់កម្មវិធីយើងខ្ញុំ។ ក្នុងសប្តាហ៍កន្លងទៅ កម្មវិធីក៏បានទទួលសំបុត្ររបស់មិត្តអ្នកស្តាប់ កែវ លីនដា - និស្សិតកម្ពុជាកំពុងសិក្សានៅសកលវិទ្យាល័យ Nguyen Tat Thanh ទីក្រុងហូជីមិញ មានគោលបំណងចង់ឲ្យកម្មវិធីផ្តល់ព័ត៌មានបន្ថែមទៀតអំពីលោក Soytiet - បរុសម្នាក់ដែលទើបតែមានភាពល្បីល្បាញនៅលើបញ្តាញសង្គម TikTok រួមទាំងទទួលបានរង្វាន់ «អ្នកបំផុសគំនិត TikTok Awards 2020» របស់វៀតណាម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម