ព័ត៌មាន

ឆ្ពោះទៅការបង្កើតសួនឧស្សាហកម្មឡាវ-វៀតណាម

នារសៀលថ្ងៃទី៣០ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាលទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបឧបនាយករដ្ឋមន្ត្រីឡាវ លោក Saleumxay Kommasith ក្នុងឱកាសដែលឧបនាយករដ្ឋមន្រី្តឡាវអញ្ជើញមក បំពេញទស្សនកិច្ចការងារនៅវៀតណាម។
នាយករដ្ឋ មន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបឧបនាយករដ្ឋមន្ត្រីឡាវ លោក Saleumxay Kommasith។ (រូបថត៖ VGP)
ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាក្នុងការសម្របសម្រួលយ៉ាងសកម្ម និងត្រៀមរៀបចំឲ្យបានល្អបំផុតសម្រាប់ សម័យប្រជុំលើកទី ៤៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃប្រទេសទាំងពីរ ដោយប្តេជ្ញាបង្កើតរបកគំហើញក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ឧបនាយករដ្ឋមន្ត្រីឡាវ លោក Saleumxay Kommasith បានអះអាងថា នឹងបន្តជំរុញ ក្រសួង ស្ថាប័ននានា ដើម្បីកែលម្អបរិយាកាសវិនិយោគ បង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់សហគ្រាសបរទេស រួមទាំងសហគ្រាសវៀតណាម មក បណ្តាក់ទុន និងធ្វើអាជីវកម្មនៅប្រទេសឡាវ ជាពិសេសលើវិស័យយុទ្ធសាស្ត្រដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ចរាចរណ៍ ថាមពល...។ លោកឧបនាយករដ្ឋមន្រ្តីមាន បំណងជំរុញការតភ្ជាប់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ សហការកែលម្អប្រព័ន្ធគតិយុត្តដើម្បីបង្កើនភាពស្អិតរមួត ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងបានស្នើឲ្យ វៀតណាមចែករំលែកបទពិសោធន៍ក្នុងការពង្រីកសក្ដានុពល និងប្រៀបខ្លាំងរបស់ខ្លួន ដើម្បីអភិវឌ្ឍន៍ ហើយឆ្ពោះទៅរកការបង្កើតសួនឧស្សាហកម្ម ឡាវ-វៀតណាម៕

top