
ឆ្នាំ២០១៦ បន្តបញ្ជូនពលករចំនួនជាង១០ហ្មឺននាក់ទៅធ្វើការនៅឯបរទេស
ដើម្បីទទួលបានគោលដៅនេះ ក្រសួងការងារយុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម បានបន្តអនុវត្តដំណោះស្រាយមួយចំនួន ដូចជា៖បើកទូលាយទីផ្សារនាំចេញពលករ ពិសេសគឺទីផ្សារមានចំណូលខ្ពស់ សុវត្ថិភាពសំរាប់ពលករ ។ លោក Tong Hai Nam អនុប្រធានគ្រប់គ្រងពលករ នៅឯបរទេសនៃក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម បានអោយដឹងថា៖
“ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម បានរួមសហការជាមួយគ្រប់ក្រសួង ស្ថាប័នទាក់ទិន ដើម្បីអនុវត្តវិធានការនានា ដើម្បីបើកទូលាយទីផ្សារនាំចេញពលករ ទីផ្សារទទួលពលករវៀតណាម។ យើងខ្ញុំបានពិភាក្សា ជាមួយប្រទេសនានាដើម្បីបើកទូលាយមុខរបរ និងវិស័យទទួលពលករ។”
ឆ្នាំ២០១៥ ប្រទេសទាំងមូលមានពលករចំនួន១១៥ពាន់នាក់ ទៅធ្វើការនៅឯបរទេសហួសកំរិត១២២% បើប្រៀបនឹងផែនការឆ្នាំ ដែលបានដាក់ចេញ។
តាម VOV5 - វិទ្យុសម្លេងវៀតណាម