ឆ្នាំ២០១៤ជាឆ្នាំពោរពេញទៅដោយការជោគជ័យក្នុងទំនាក់ទំនង វៀតណាម-កូរ៉េខាងត្បូង។នេះគឺជាការវាយតំលៃរបស់ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកូរ៉េខាងត្បូងលោក Pham Huu Chi នាពេលឆ្លើយសម្ពាសជាមួយទីភ្នាក់ ងារសារព័ត៏មានវៀតណាមក្នុងឱកាសបុណ្យតេតមមែសប្ដស័ក។លោកបានអះអាងថា ដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់អគ្គលេខាបក្សលោក Nguyen Phu Trong និងដំណើរទស្សនកិច្ចការងារនិងចូលរួមសន្និសីទកំពូលអាស៊ាន-កូរ៉េខាងត្បូង របស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung គឺជាព្រឹត្តិការណ៍ធំ ចំនួន២ ដែលរួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំង២ឡើងកំពស់ថ្មីក្នុង ឆ្នាំ២០១៤។ ឯកអគ្គរដ្ឋទូត Pham Huu Chi ចាត់ទុកថា វិស័យ១ក្នុងចំណោម វិស័យលេចធ្លោក្នុងទំនាក់ទំនងទ្វេភាគីវៀតណាម-កូរ៉េខាងត្បូងក្នុងឆ្នាំកន្លងទៅ គឺវិស័យសេដ្ឋកិច្ចក្នុងនោះ កូរ៉េខាងត្បូងបានក្លាយទៅជាវិនិយោគិនបរទេសធំ បំផុតនៅវៀតណាម។
តាម VOV5 - វិទ្យុសម្លេងវៀតណាម