ព័ត៌មាន

ឆ្នាំទេសចរណ៍ជាតិ - Quang Nam ២០២២៖ ឱកាសល្អដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ

ឆ្នាំទេសចរណ៍ជាតិ ២០២២ ដោយប្រធានបទ “Quang Nam - គោលដៅទេសចរណ៍បៃតង” រួមមានព្រឹត្តិការណ៍និងសកម្មភាពចំនួន ១៩២។

 

ទិដ្ឋភាពនៃសន្និសីទសារព័ត៌មានអនឡាញដែលតភ្ជាប់បណ្តាញពីទីក្រុងហាណូយ (រូបថត៖ Tuan Duc/TTXVN)

នាថ្ងៃទី ២៣ ខែកុម្ភៈ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនខេត្ត Quang Nam បានសម្របសម្រួលរៀបចំសន្និសីទសារព័ត៌មាន អនឡាញ ដើម្បីណែនាំឆ្នាំទេសចរណ៍ជាតិ - Quang Nam ២០២២ ដែលតភ្ជាប់បណ្តាញពីទីក្រុងហាណូយ និង Quang Nam

ឆ្នាំទេសចរណ៍ជាតិ ២០២២ ដោយប្រធានបទ “Quang Nam - គោលដៅទេសចរណ៍បៃតង” រួមមានព្រឹត្តិការណ៍និងសកម្មភាពចំនួន ១៩២; ក្នុងនោះមានសកម្មភាពជាតិចំនួន១០ ដែលរៀបចំដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍; ក្រសួង មន្ទីរ និងស្ថាប័នមជ្ឈិម។ ខេត្ត Quang Nam បានរៀបចំព្រឹត្តិការណ៍ចំនួន ៦២ និងសកម្មភាពពិសេសក្រោមកម្មវិធីចំនួន ៦ ដែលប្រព្រឹត្តទៅពេញមួយឆ្នាំ ២០២២។ ទន្ទឹមនឹងនោះគឺជាព្រឹត្តិការណ៍ឆ្លើយតបទៅនឹងឆ្នាំទេសចរណ៍ជាតិ - Quang Nam ២០២២ ដែលរៀបចំដោយខេត្ត-ក្រុងចំណុះមជ្ឈិមចំនួន ៤០ផងដែរ។ សកម្មភាពសំខាន់ៗនៃឆ្នាំទេសចរណ៍ជាតិ ២០២២ សុទ្ធតែបង្ហាញពីអត្តសញ្ញាណនៃទេសចរណ៍បៃតង សុវត្ថិភាព អរិយធម៌ និងភាពស្និទ្ធស្នាល ដោយផ្តោតលើទីផ្សារទេសចរណ៍ក្នុងស្រុកនិងអន្តរជាតិចម្រុះ។

ពិធីបើកឆ្នាំទេសចរណ៍ជាតិ ២០២២ - "Quang Nam - គោលដៅទេសចរណ៍បៃតង" នឹងប្រព្រឹត្តទៅនៅកោះ Hoi An Memories (នៃទីក្រុង Hoi An) នាថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២។ ពិធីបិទនិងទទួលស្វាគមន៍ឆ្នាំថ្មី ឆ្នាំ ២០២៣ នឹងប្រព្រឹត្តទៅនៅសួនកម្សាន្ត VinWonder Nam Hoi An (ស្រុក Thang Binh) នៅចុងខែធ្នូ ឆ្នាំ២០២២៕


top