ព័ត៌មាន

ឆ្នាំទី២ជាបន្តបន្ទាប់ដែលខេត្ត Quang Ninh នាំមុខគេទូទាំងប្រទេសអំពីសន្ទស្សន៍ កម្រិតប្រកួតប្រជែងថ្នាក់ខេត្ត


 ទិដ្ឋភាពនៃពិធីប្រកាសរបាយការណ៍ PCI វៀតណាមឆ្នាំ២០១៨ (រូបថត៖ thoibaotaichinh)
 

 ជាមួយពិន្ទុ ៧០,៣៦/១០០ ខេត្ត Quang Ninh ជាតំបន់នាំមុខគេទូទាំង ប្រទេស​អំពី​សន្ទស្សន៍​កម្រិ​ត​ប្រកួត​ប្រជែង​ថ្នាក់​ខេត្ត (PCI) ឆ្នាំ២០១៨។ នេះជាឆ្នាំ ទី២ជាបន្តបន្ទាប់ដែលខេត្ត Quang Ninh សម្រេចបាន​នូវ​លទ្ធផល​នេះ។​ បន្ទាប់ ពីខេត្ត Quang Ninh ក្នុង Top 10 គឺខេ​ត្ត Dong Thap Long An Ben Tre Da ​Nang Binh Duong ​Quang Nam Vinh Long Ha Noi និង​ទីក្រុង​ហូជីមិញ។

នេះជា​លទ្ធផលនៅក្នុងរបាយការណ៍ជាប្រចាំឆ្នាំស្ដីពីសន្ទស្សន៍កម្រិតប្រកួតប្រជែងថ្នាក់ខេត្ត (PCI) ឆ្នាំ២០១៨ ដែល​ត្រូវ​បានប្រកាសកាលពីថ្ងៃទី២៨ ខែមីនា ដោយសភាពាណិជ្ជកម្មនិងឧស្សាហកម្ម វៀតណាម (VCCI) និងស្ថាប័ន​អភិវឌ្ឍ​ អន្តរជាតិអាមេរិក (USAID)។ វាយតម្លៃចំពោះលទ្ធផល PCI ឆ្នាំ២០១៨ លោក Vu Tien Loc ប្រធាន VCCI និង​ជាប្រធានគណៈកម្មការទទួលបន្ទុក PCI បានសង្កត់ ធ្ងន់ថា៖

​“PCI ឆ្នាំ២០១៨មានការរីកចម្រើនគួរអោយកត់សម្គាល់បើធៀបនឹងឆ្នាំមុនៗ ដែល​សម្រេច​បាន​ពិន្ទុ​ជាមធ្យម​ចំនួន​៦១,៧៦ ជាកម្រិតខ្ពស់បំផុតក្នុងអំឡុងពេល ជាង​មួយទសវត្សកន្លងទៅ។ រាល់និន្នាការលេចធ្លោ​ក្នុង​ឆ្នាំ២០១៨​គឺ៖ ការចំណាយ ក្រៅផ្លូវការបានធ្លាក់ចុះយ៉ាងខ្លាំង បរិយាកាសអាជីវកម្មមានសមភាពជាង អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ធ្វើសកម្មភាពយ៉ាងសកម្ម​ជាង ហើយការជួយសម្រួលដ​ល់ បែបបទ​រដ្ឋបាល​ក៏មាន​ការ​រីក​ចម្រើន​ផង​ដែរ​។ នោះគឺជាសញ្ញាដែលសរអោយ ​ឃើញថា​ ការខិត​ខំប្រឹង​ប្រែង​កែទម្រង់​រដ្ឋ​បាល​និង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ បាននាំមកនូវប្រសិទ្ធភាព”​។

​​តាមរបាយការណ៍ PCI ឆ្នាំ២០១៨បានអោយដឹងថា កម្រិតសុទិដ្ឋិនិយម របស់​សហ​គ្រាស​ចំពោះ​យថា​ទស្សន៍​អាជីវកម្ម​នា​ពេលខាងមុខបន្តកើនឡើងខ្ពស់បង្គួរ ដោយមានសហគ្រាសភាគច្រើនបានអោយដឹងថា នឹងបើកទូលាយ​ទ្រង់ ទ្រាយអាជីវកម្មក្នុងរយៈពេល២ឆ្នាំខាងមុខ។​

​PCI ត្រូវបានកសាងឡើងនិងប្រកាសកាលពីឆ្នាំ២០០៥។ នេះជាក្រម សន្ទស្សន៍​មួយ​រួម​មាន​សន្ទស្សន៍​តូចៗ​ជាច្រើន​ដូច​ជា ការចំណាយចូលរួមទី​ផ្សារ ការទាក់ទងនឹងដីធ្លី ​លក្ខណៈ​តម្លាភាព ប្រសិទ្ធភាព​របស់​អាជ្ញាធរ​តំបន់​ និ​ងសេវា កម្មជួយឧប​ត្ថម្ភសហគ្រាស ជាដើ​ម។ PCI ២០១៨ ​ត្រូវបានបូក​សរុបដោយឈរ លើព័ត៌មាន​ឆ្លើយ​តប​ពីសហគ្រាសប្រមាណ១​២ពាន់អង្គភាព ដែលក្នុងនោះមាន សហគ្រា​សក្នុងស្រុកចំនួន១​១ពាន់​អង្គភាព​និង​សហគ្រាសមានទុនវិនិយោ​គពី ​បរទេសជាង១​ពាន់អង្គភាព៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 


top