ព័ត៌មាន

ឆ្នាំខាល ចត្វាស័ក ២០២២ “គោះទ្វារ” ទ្វីបអាស៊ី៖ គ្មានការបាញ់កាំជ្រួចទេ ប៉ុន្តែនៅតែពោរពេញដោយក្តីសង្ឃឹម

ដូចប្រទេសវៀតណាមដែរ ប្រទេសអាស៊ីផ្សេងៗដូចជាចិន សិង្ហបុរី ឥណ្ឌូនេស៊ី ថៃ ឬកូរ៉េខាងត្បូង សុទ្ធតែមានទំនៀមទម្លាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីតាមប្រតិទិនច័ន្ទគតិ។

ថ្វីត្បិតតែបរិយាកាសហាក់ដូចជាស្ងប់ស្ងាត់បន្តិច ដោយសារជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ ប៉ុន្តែគ្រួសាររាប់លាននៅជុំវិញពិភពលោក នៅតែទទួលស្វាគមន៍វេលាឆ្លងចូលឆ្នាំថ្មីដ៏មានអត្ថន័យជាមួយក្រុមគ្រួសារ និងញាតិសន្ដាន ដោយមានបំណងប្រាថ្នាអំពីឆ្នាំថ្មីមួយប្រកបដោយក្ដីសុខសាន្តនិងការរីកចម្រើនយ៉ាងខ្លាំងក្លា។

 

វត្តមួយនៅសឹង្ហបុរីត្រូវបានតុបតែងយ៉ាងត្រចះត្រចង់សម្រាប់ទទួលស្វាគមន៍ឆ្នាំថ្មី២០២២។ (រូបថត៖ AFP/VNA)


ដោយសារតែផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងការរឹតត្បិតរបស់រដ្ឋាភិបាល ប្រជាជនចិនជាច្រើនបានជ្រើសរើសជួបជុំជាមួយក្រុមគ្រួសារ ហើយរីករាយនឹងកម្មវិធីសិល្បៈក្រោមប្រធានបទ "ពិធីបុណ្យនិទាឃរដូវ" ជាប្រពៃណីតាមកញ្ចក់ទូរទស្សន៍ ហើយទទួលស្វាគមន៍ពេលវេលាដ៏មានអត្ថន័យនៃការឆ្លងឆ្នាំចាស់ ចូលឆ្នាំថ្មី។

បរិយាកាសដ៏កក់ក្តៅនិងសប្បាយអ៊ូអរក៏បានរីកសាយភាយពាសពេញតំបន់មជ្ឈមណ្ឌលនៃប្រទេសសិង្ហបុរីផងដែរ។ គ្រប់ផ្លូវ គ្រប់លំនៅដ្ឋានទាំងអស់នៅប្រទេសកោះនេះ សុទ្ធតែត្រូវបានតុបតែងយ៉ាងត្រចះត្រចង់ រួមជាមួយ សកម្មភាពវប្បធម៌ជាច្រើនដែលជួយឱ្យប្រជាជនមានអារម្មណ៍សោមនស្សរីករាយនិងកាន់តែជិតស្និទ្ធជាមួយគ្នា សាមគ្គីគ្នាដើម្បីជំនះលើដំណាក់កាលដ៏លំបាកដោយសារជំងឺរាតត្បាត។

សហគមន៍ជនដើមកំណើតអាស៊ីនៅលោកខាងលិច ជាពិសេសនៅតំបន់ Chinatown ក៏មានសកម្មភាពទទួលអំណរឆ្នាំថ្មីប្រពៃណីជាច្រើនដើម្បីរក្សាទំនៀមទម្លាប់វប្បធម៌ស្រុកកំណើតផ្ទាល់ខ្លួនផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top