ព័ត៌មាន

ឆ្នាំ ២០២០ វៀតណាមផ្តោតសំខាន់លើការជំរុញកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន


 រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh
 

ឆ្នាំ២០២០​ វៀតណាមបានទទួលតំណែងជាប្រធាន សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ - អាស៊ាន។ ដោយ​មា​ន​គោល​ដៅ​ជំរុញកំណើនសេដ្ឋកិច្ច គាំទ្រសន្តិភាពក្នុងតំបន់ និងអភិវឌ្ឍន៍វប្បធម៌​រវាង​បណ្ដា​ប្រទេស​ជា​សមាជិក​នោះ ប្រធាន​បទនៃឆ្នាំ អាស៊ាន ២០២០ គឺ ផ្សារភ្ជាប់ និងសន្សាំដោយម្ចាស់ការ។ 
 
អ្នកយកព័ត៌មាន​នៃវិទ្យុសំឡេងវៀតណាមបានសម្ភាសន៍រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម​លោក​ Tran Tuan Anh ស្ដីអំពីទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - អាស៊ាន ដែលជា​សសរ​ទ្រូង​មួយ​ក្នុង​ចំណោមសសរទ្រូងសំខាន់ទាំងបីនៃកិច្ចសហប្រតិបត្តិការវៀតណាម - អាស៊ាន។
 
លោក Tran Tuan Anh៖ “វៀតណាមបានចូលជាសមាជិកអាស៊ាននាឆ្នាំ១៩៩៥។ នាគ្រា​នោះ​ប្រទេស​ជាតិ​ទើបតែឆ្លង​​ផុតពីសម័យហ៊ុំព័ទ្ធ ហើយចាប់ផ្ដើមអនុវត្តន៍រាល់ការផ្លាស់ប្ដូរថ្មី ដ៏ទូលំទូលាយ និងខ្លាំងក្លា។ ក្រោយ​មក​វៀត​ណាមបានចូលជាសមាជិកនៃតំបន់ពាណិជ្ជកម្មសេរីអាស៊ាន (AFTA) នាឆ្នាំ ១៩៩៦។ នេះគឺ​ជាកា​បោះជំហាន​ដំបូងរបស់យើង ដើម្បីអនុវត្តន៍សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ៧ តាមទិស​កសាង​ និងអនុវត្តន៍យុទ្ធសាស្ត្រកិច្ចការបរទេស ដោយផ្អែកលើមូលដ្ឋានពហុភាគី និងពិពិធកម្ម​នូវរាល់​ទំនាក់​ទំនង​​ជាមួយ​ដៃគូ ដែលក្នុងនោះផ្កោតសំខាន់លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ពិតណាស់ថា តាម​រយៈ​ការ​បោះ​​ជំហាន​ដំបូងទាំងនេះ ក្នុងនាមជាសមាជិកអាស៊ាន ក៏ដូចជាចូលរួមក្នុងប្លុកពាណិជ្ជកម្មសេរី AFTA របស់បណ្ដា​ប្រទេសអាស៊ាននោះ វៀតណាមមាន ការរីកចម្រើននិងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ នេះគឺជា​មូលដ្ឋាន​សម្រាប់​រាល់​យុទ្ធសាស្ត្រស្ដីពីការធ្វើសមាហរណកម្មរបស់យើង នាដំណាក់កាលក្រោយៗ ទាំងលើវិស័យ​កិច្ចការ​បរទេស​ និងសេដ្ឋកិច្ច”។
 
វាយ​តម្លៃអំពីទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និង អាស៊ាន​ក្នុង​ដំណើរ​ការ​សមាហរណកម្ម​របស់​វៀត​ណាម​ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Tran Tuan Anh បានចាត់ទុកថា៖ ដោយ​មាន​ទីតាំង​ភូមិ​សាស្ត្រ​នយោបាយដ៏សំខាន់នៃតំបន់អាស៊ីអាគ្នេយ៍ និងបណ្ដាប្រទេសជាសមាជិកក្នុងអាស៊ាននោះ វៀតណាម​នឹងពង្រីកបានកម្លាំង និងសម្លេងរបស់ខ្លួនយ៉ាងពិតប្រាកដ ប្រសិនបើ​យើង​ទទួល​បាន​ការ​ស្រុះចិត្ត​គំនិត​គ្នា ក៏ដូចជា សាមគ្គីគ្នា ឯកភាពគ្នា ពោលគឺមិនត្រឹម​តែអះ​អាង​នូវ​ឋានៈ​ភូមិ​សាស្ត្រ​នយោបាយ​របស់​បណ្ដា​ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ានប៉ុណ្ណោះទេ ថែមទាំងបន្តរួមវិភាគទាន ក៏ដូចជា​ទទួល​ផល​ប្រយោជន៍​នៃប្លុកពាណិជ្ជកម្មសេរី AFTA ក៏ដូចជាទំនាក់ទំនងរបស់ AFTA ជាមួយដៃគូខាងក្រៅផងដែរ។ អំពី​ទំនាក់​ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច - ដែលជាសរសរទ្រូងសំខាន់មួយ​ក្នុងចំណោម​សរសរទ្រូង​សំខាន់ៗ​ទាំងបី​នៃកិច្ច​សហប្រតិបត្តិការវៀតណាម ​- អាស៊ាននោះ លោករដ្ឋមន្ត្រីបា​នឲ្យដឹង​ថា៖
 
លោក Tran Tuan Anh៖ “អាស៊ានបានក្លាយជាដៃគូមួយក្នុងចំណោម ដៃគូពាណិជ្ជកម្ម​ឈានមុខ​គេលើពិភពលោក​របស់វៀតណាម លើទាំងវិស័យពាណិជ្ជ​កម្ម និងវិនិយោគជាដើម។ ឧ​ទាហរណ៍​ថា នៅពេល​វៀត​ណាម​ទើប​ ចូលរួមប្លុកពាណិជ្ជកម្មសេរី  AFTA កាលពីឆ្នាំ ១៩៩៦ នោះ ទំហំពាណិជ្ជកម្ម​ទ្វេភាគី​របស់​វៀត​ណាម​ជាមួយ​បណ្ដាប្រទេស​ក្នុងប្លុកនេះ គឺប្រមាណ ៥,៩ ពាន់លានដុល្លារអាមេរិកតែប៉ុណ្ណោះ។ ប៉ុន្តែនាឆ្នាំ ២០១៨ តួរលេខ​នេះបានកើន ជាង ៩.៥ ដង ពោលគឺទំហំពាណិជ្ជកម្ម​ទ្វេភាគី​របស់​វៀតណាម​ជាមួយ​អាស៊ាន​ទទួល​បាន​ប្រមាណ​ ​៥៦,៣ ​ពាន់លានដុល្លារអាមេរិក។ ​នៅពេលវៀតណាមចូលរួម​ និងធ្វើ​សមាហរណកម្ម​ជាមួយ​អាស៊ាន​ ដោយ​ផ្អែកលើមូលដ្ឋានសេដ្ឋកិច្ច និងពាណិជ្ជកម្ម នោះ បាននាំមក​នូវកម្លាំង​ចលករ​ដ៏ធំធេង​ក្នុង​ការ​តភ្ជាប់​យ៉ាង​ជិតស្និទ្ធិ និងខ្លាំងក្លាថែមទៀតរបស់វៀតណាមជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន ក៏ដូចជាជួយ​វៀត​ណាមបន្តលើកកម្ពស់ឋានៈរបស់ខ្លូនលើឆាកអន្តរជាតិផងដែរ។
 
ដោយប្រធានបទ​ ផ្សារភ្ជាប់ និងបន្សាំដោយម្ចាស់ការនោះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មលោក Tran Tuan Anh ក៏បានលើកឡើងអំពីបណ្ដាអាទិភាពរបស់វៀតណាម និងក្រសួងឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ក្នុង​​​ឆ្នាំ​ប្រធានអាស៊ាន ២០២០។
 
លោក ​Tran Tuan Anh៖ ជាមួយនឹងខ្លឹមសារសំខាន់ៗទាំងពីរ នៃប្រធានបទនៃឆ្នាំ ២០២០ នោះ វៀត​ណាម​បាន​តម្រង់​ទិសដៅនូវរាល់គោលដៅអាទិភាព ដែលមិនត្រឹមតែមាន​លក្ខណៈ​បន្តអាទិភាព​ក្នុង​ដំណាក់​កាល​អភិវឌ្ឍន៍​មុនៗ​របស់អាស៊ាន​ប៉ុណ្ណោះទេថែម​ទាំងសរឲ្យឃើញយ៉ាងពេញលេ​ញនូវ​និន្នាការ​អភិវឌ្ឍន៍​រួម​របស់​ពិភពលោក​ ក៏ដូចជាតម្រូវការផ្ទៃក្នុងរបស់អាស៊ាន និងទំនាក់ទំនងជាមួយដៃគូទៀតផង។ ក្នុងនាមជា​ប្រធាន​អាស៊ានឆ្នាំ ២០២០ វៀតណាមបានដាក់ចេញនូវគំនិតផ្ដូចផ្ដើមប្រមាណ ពី ១៦ ទៅ ១៧ ដើម្បីពិភាក្សា​ជាមួយ​បណ្ដាប្រទេស​ជាសមាជិកអាស៊ាន សំដៅអនុវត្តន៍ក្នុងឆ្នាំ២០២០។ គំនិតផ្ដូចផ្ដើមទាំងនេះ បាន គ្របដណ្ដប់មក​លើគ្រប់វិស័យ ដែលក្នុងនោះផ្តោតសំខាន់លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងបច្ចេកវិទ្យា។ លើសពីនេះទៅទៀត វៀតណាម នឹងរួមជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន និងផ្ដោត​សំខាន់​ លើការសុក្រឹតនូវរបៀបរបប ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការ​តភ្ជាប់​រវាង​បណ្ដា​ប្រទេស​ជាសមាជិក​អាស៊ាន​ ក្នុងឆ្នាំ២០២០​ ផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top