ព័ត៌មាន

ឆ្នាំ APEC 2017៖វៀតណាមកសាងរូបភាពប្រកបដោយសុវត្ថិភាពស្និទ្ធស្នាលពោពេញទៅដោយអត្តសញ្ញាណវប្បធម៏

ឆ្នាំ២០១៧ បានបិទបញ្ជប់ដោយមានស្នាដៃលេចធ្លោជាច្រើនរបស់ផ្នែកការទូត។លេចធ្លោបំផុតគឺជោគជ័យនៃឆ្នាំ APEC វៀតណាម ហើយជាពិសេសគឺសប្ដាហ៍ជាន់ខ្ពស់ APEC វៀតណាម២០១៧។រួមជាមួយជោគជ័យអំពីខ្លឹម សារនោះ ឆ្នាំ APEC វៀតណាមក៏បានបន្សល់ទុកនូវរូបភាពប្រទេសវៀតណាមមួយ ប្រកបដោយស្រស់ស្អាត  ពោរពេញ​ទៅដោយអត្តសញ្ញាណវប្បធម៌សន្តិភាព សុខសាន្តត្រាណ រួសរាយរាក់ទាក់ ហើយជាពិសេសគឺស្មារតីសាមគ្គីភាព ការស្រុះចិត្តគំនិតជំនះពុះពារលើការលំបាកសាកល្បង។

ឆ្នាំ APEC 2017៖វៀតណាមកសាងរូបភាពប្រកបដោយសុវត្ថិភាពស្និទ្ធស្នាលពោពេញទៅដោយអត្តសញ្ញាណវប្បធម៏

មុនពេលប្រព្រឹត្តទៅសប្ដាហ៍ជាន់ខ្ពស់ APEC រយៈពេលពីរថ្ងៃ ទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម) ជាកន្លែងប្រព្រឹត្តទៅសកម្មភាពជាច្រើនរបស់ថ្នាក់ដឹកនាំ APEC  នានា ត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយខ្យល់ព្យុះដំរី   ។ ប៉ុន្តែដោយមានស្មារតីការស្រុះចិត្តគំនិតរបស់រដ្ឋអំណាចនិងប្រជាជន Hoi An (ទីក្រុង Da Nang) នៅស្រស់​ឆើត​ឆាយ​ ដើម្បីទទួលភ្ញៀវកិត្តិយសនានា។ លោកស្រី Lynda Babao O’Neil ភរិយារបស់ប្រធានាធិបតី  ប៉ាពួញូហ្គីណេ បានអោយដឹងថា៖

"ខ្ញុំសប្បាយរីករាយណាស់ដែលបានមកបំពេញទស្សនកិច្ចនៅទីនេះ។ នេះជាតំបន់ពោពេញទៅដោយអត្តសញ្ញាណវប្បធម៌ ប្រពៃណី ប្រជាជនឧស្សាហ៍ព្យាយាមនិងស្និទ្ធស្នាល រួសរាយរាក់ទាក់។ ខ្ញុំសូមថ្លែងអំណរគុណចំពោះ គណៈចាត់តាំង APEC បានបង្កឱកាសអោយខ្ញុំបានមកវៀតណាម និងបានរស់នៅក្នុងបរិយាកាសដ៏អស្ចារ្យនេះ។ ខ្ញុំនឹងវិលត្រឡប់មកតំបន់នេះទៀត។”

ចូលរួមសប្ដាហ៍ជាន់ខ្ពស់ APEC និងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រធានាធិបតីអាមេរិក លោក Donald Trump បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍន៍ខ្លាំងរបស់វៀតណាម៖

“នាបច្ចុប្បន្ន ខឿនសេដ្ឋកិច្ចវៀតណាមកំពុងបើកទ្វារ ហើយជាខឿនសេដ្ឋកិច្ចមួយក្នុងចំណោមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍លឿនបំផុតលើពិភពលោក។ ខឿនសេដ្ឋកិច្ចកើនជាង ៣០ ដង និងសិស្សានុសិស្សវៀតណាមក៏ស្ថិតនៅក្នុងចំណោមសិស្សានុសិស្សរឿនពូកែជាងគេលើពិភពលោក។ លទ្ធផលទាំងនោះគួរអោយកោត់សរសើរ។ ទីក្រុង  Da Nang កំពុងក្លាយទៅជាតំបន់ទទួលនាវាមកពីគ្រប់ទិសទីលើពិភពលោក ដោយមានឆ្នេរសមុទ្រស្អាត ទាក់ ទាញភ្ញៀវទេសចររាប់លាននាក់។”

មិនគ្រាន់តែកសាងរូបភាពស្អាតអំពីស្មារតីសាមគ្គីភាព ស្រុះចិត្តគំនិត ក្នុងព្រឹត្តិការណ៍ធំៗរបស់ប្រទេសជាតិប៉ុណ្ណោះទេ វៀតណាមក៏បានកសាងឡើងរូបភាពស្តីអំពីតំបន់មួយប្រកបដោយសុវត្ថិភាព សុខសាន្តត្រាណទៀត ផង។ អ្នកកាសែត Karen Curento មកពីប្រទេសប៉េរូ បានអោយដឹងថា៖

“នេះជាលើកដំបូងខ្ញុំមកដល់វៀតណាមនិងខ្ញុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រទេសស្អាត រួសរាយរាក់ទាក់​។ មកទីនេះ ខ្ញុំមានអារម្មណ៍ថាកំពុងរស់នៅស្រុកកំណើតរបស់ខ្លួនដែរ។”

ការដែលនាយករដ្ឋមន្ត្រីកាណាដា លោក Trudeau ហាត់ប្រាណតាមដងវិថី ហើយផឹកកាហ្វេ នៅហាងតូចមួយនៅទីក្រុងហូជីមិញ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ទៅទេសចរណ៍ដោយគ្មានកងកម្លាំងសន្តិសុខអមដំណើរនៅទីក្រុង Da Nang ឬនាយករដ្ឋមន្ត្រីអូស្ត្រាលី Malcom Turnbull រួមជាមួយអ្នកចុងភៅ Luke Nguyen ដើរលេងនិងទទួលទានអាហារពេលព្រឹកនៅហាងមួយតាមដងវិថី ទីក្រុង Da Nang …លៗ នេះជារូបភាពដ៏ស្អាតស្ដីអំពីប្រទេសវៀតណាមមួយប្រកបដោយសុវត្ថិភាព ស្និទ្ធិស្នាលជាមួយមិត្តភក្តិអន្តរជាតិ។
 

ឆ្នាំ APEC វៀតណាម ២០១៧ មានសកម្មភាពជាង២៤០ដែ”លបាន ប្រព្រឹត្តទៅនៅខេត្ត ក្រុងចំនួន ១០ ក្នុងទូទាំងប្រទេស បានបង្ហាញអំពីប្រទេសវៀតណាម - តំបន់មួយដ៏សកម្ម ស្និទ្ធិស្នាល និងខឿនវប្បធម៌សម្បូរបែប៕

  តាម VOV5 - វិទ្យុសម្លេងវៀតណាម


top