យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ ព្រឹកថ្ងៃទី៧ ខែមីនា (ម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ សរុបចំនួនជាង ៤៤៦ លាននាក់ ក្នុងនោះមានករណីស្លាប់ចំនួនជាង ៦លាននាក់។
ប្រជាជនពាក់ម៉ាស់ការពារជំងឺកូវីដ-១៩ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី៤ ខែមីនា។ (រូបថត៖ THX/ TTXVN)
ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ពិភពលោកទាំងមូលបានកត់ត្រាករណីឆ្លងជំងឺថ្មីជិត ១,២ លាននាក់។
សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ដែលរហូតមកដល់ពេលនេះ អាមេរិកបានកត់ត្រាករណីឆ្លងកូវីដ-១៩ ចំនួនជិត ៨១ លាននាក់ និងករណីស្លាប់មានចំនួនជិត ១ លាននាក់។ បន្ទាប់ពីអាមេរិក គឺឥណ្ឌា ប្រេស៊ីល បារាំង អង់គ្លេស រុស្ស៊ី អាល្លឺម៉ង់ និងទួរគី អ៊ីតាលី។ បើគិតតាមតំបន់ ទ្វីបអឺរ៉ុបគឺជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេបំផុត ដោយមានករណីឆ្លងជំងឺជាង ១៦០ លាននាក់ ក្នុងនោះមានករណីស្លាប់ចំនួនជាង ១,៧ លាននាក់៕