ព័ត៌មាន

ចំនួនភ្ញៀវទេសចរអន្តរជាតិបន្តកើនឡើង ដោយសម្រេចបាន ៥៦% នៃគោលដៅឆ្នាំ ២០២៦

យោងតាមតួរលេខដែលចេញផ្សាយកាលពី ថ្ងៃទី ៣ ខែសីហា ដោយនាយករដ្ឋានស្ថិតិ (ក្រសួងហិរញ្ញវត្ថុ) ប្រទេសវៀតណាមបានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ១,៦៧ លាននាក់ក្នុងខែកក្កដា ឆ្នាំ ២០២៦ កើនឡើង ៦,៦% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។

រូបថត៖ TTXVN

ក្នុងរយៈពេល ៧ ខែដើមឆ្នាំ២០២៦ ចំនួនភ្ញៀវទេសចរអន្តរជាតិ សម្រេចបានជិត ១៤ លាននាក់ កើនឡើង ១៣,៨% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។ វិស័យទេសចរណ៍សម្រេចបានប្រហែល ៥៦% នៃគោលដៅឆ្នាំ ២០២៦​​ ដោយទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ២៥ លាននាក់។ នាយកដ្ឋានទេសចរណ៍ជាតិវៀតណាមបានចាត់ទុកថា ការរក្សាបាននូវកំណើនពីរខ្ទង់ បានឆ្លុះបញ្ចាំងពីភាពទាក់ទាញកាន់តែខ្លាំងឡើងរបស់ប្រទេសវៀតណាម ហើយបញ្ជាក់ពីប្រសិទ្ធភាពនៃគោលនយោបាយសម្រួលដល់ការផ្ដល់ទិដ្ឋាការ ការពង្រីកការតភ្ជាប់ផ្នែកអាកាសចរណ៍ ការជំរុញការផ្សព្វផ្សាយនិងលើកកំពស់គុណភាពផលិតផល និងសេវាកម្មទេសចរណ៍។

ទាក់ទងនឹងទំហំទីផ្សារ ប្រទេសចិននៅតែជាទីផ្សារភ្ញៀវទេសចរដ៏ធំជាងគេរបស់វៀតណាម ដែលមានភ្ញៀវទេសចរមកវៀតណាមប្រមាណ ៣,១ លាននាក់ ស្មើនឹង ២២,២% នៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុប។ កូរ៉េខាងត្បូងឈរនៅលំដាប់ទីពីរ ដោយមានភ្ញៀវទេសចរចំនួន ២,៤ លាននាក់ ខណៈដែលរុស្ស៊ីរក្សាលំដាប់ទី៣។ អឺរ៉ុបបន្តជាចំណុចភ្លឺ ជាមួយនឹងកំណើនជាមធ្យម ៥៣,៤% នៃចំនួនភ្ញៀវទេសចរ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នៅអាស៊ី ប្រទេសហ្វីលីពីនបន្តនាំមុខគេទាក់ទងនឹងកំណើនភ្ញៀវទេសចរមកកាន់វៀតណាម ជាមួយនឹងការកើនឡើង ៦៣,៦%៕


top