ព័ត៌មាន

ចំណូលនៃឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មានកើនឡើង៩%

ចំណូលសរុបនៃឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មានសម្រេចបានទឹកប្រាក់ជិត ១១១ពាន់លានដុល្លាអាមេរិកកើនឡើងប្រមាណ៩% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០។

ក្រសួងព័ត៌មាននិងទូរគមនាគមន៍ឲ្យដឹងថា តាមការប៉ាន់ស្មានត្រឹមខែតុលាឆ្នាំ ២០២១ ចំណូលសរុបនៃឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មានសម្រេចបានទឹកប្រាក់ជិត ១១១ពាន់លានដុល្លាអាមេរិកកើនឡើងប្រមាណ៩%បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០។ ក្នុងចំណូលសរុបនៃឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មាននោះ ចំណូលពីវិស័យ ឧស្សាហកម្មផ្នែករឹង អេឡិចត្រូនិកស្រូបយកជិត៩០% ស្មើនឹងទឹកប្រាក់ចំនួន៩០ ពាន់លានដុល្លាអាមេរិក។ ទំហំនៃការនាំចេញផលិតផលផ្នែករឹង អេឡិចត្រូនិកតាម ការប៉ាន់ស្មាន នឹងសម្រេចបានជាង៨៨ពាន់លានដុល្លាអាមេរិក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top