ចំណុចសំខាន់ៗ ចំណុចសំខាន់ក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងវៀតណាម - កម្ពុជា 25/07/2017 ទស្សនកិច្ចជាផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ របស់លោកអគ្គលេខានៃគណៈកម្មាការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ង្វៀនភូត្រុង ( Nguyen Phu Trong ) គឺជាចំណុចសំខាន់ក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ គឺជាឱកាសល្អសំរាប់ភាគីទាំងពីរ ដើម្បីមើលឃើញឡើងវិញកំណាត់ផ្លូវដែលប្រទេសទាំងពីរបានឆ្លងកាត់ក្នុងរយៈ ៥០ ឆ្នាំកន្លងមកនេះហើយ បញ្ជាក់បណ្តាសមិទ្ធផលទទួលបាន ដកស្រង់នូវបទពិសោធន៍ បំផុសបណ្តាសក្តានុពល បើកដំណាក់កាលថ្មី សំដៅលើកកំពស់ទំនាក់ទំនងប្រទេសទាំងពីរអភិវឌ្ឍន៍ឡើងដល់កំរិតថ្មី ល្អប្រសើរជាង ជឿជាក់ជាង ព្រមទាំងកាន់តែអភិវឌ្ឍន៍ស៊ីជំរៅ គុណភាពនិងប្រសិទ្ធភាពថែមទៀត។ ក្នុងរយៈពេល ៣ ថ្ងៃ អញ្ជើញបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា លោកអគ្គលេខាបក្សង្វៀនភូត្រុង ( Nguyen Phu Trong ) បានជួបពិភាក្សការងារនិងអញ្ជើញចូលរួមក្នុងបណ្តាសកម្មភាពចំនួន ២២ ប្រកបដោយប្រសិទ្ធភាព។ លោកអគ្គលេខាបក្ស ង្វៀនភូត្រុង ( Nguyen Phu Trong ) បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ព្រះមហាក្សត្រព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាត្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាហើយជួបសវនាការជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល។ ក្នុងបណ្តាជំនួបពិភាក្ស កិច្ចសន្ទនាដែលបានប្រព្រឹត្តទៅដោយស្មោះត្រង់ ស៊ីជំរៅនិងជាក់ស្តែង។ ភាគីទាំងពីរបានវាយតំលៃយ៉ាងផ្ចិតផ្ចង់នូវសមិទ្ធផលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងខណៈពេល ៥០ ឆ្នាំកន្លងមកនេះ ដកពិសោធន៍ដ៏ថ្លៃថ្នូរ ផ្លាស់ប្តូរដើម្បីទទួលបានការយល់ដឹងរួមដ៏ជ្រាលជ្រៅអំពីទំនាក់ទំនងនៃប្រទេសទាំងពីរ អំពីតួនាទីសំខាន់នៃទំនាក់ទំនងក្នុងបរិបទនាសព្វថ្ងៃនេះ។ ភាគីទាំងពីរបានចំណាយអស់កម្លាំងកាយចិត្ត ដើម្បីផ្លាស់ប្តូរដោយជាក់ស្តែងអំពីទិសដៅ វិធានការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ សំដៅលើកទំនាក់ទំនងរវាងវៀតណាម - កម្ពុជាឡើងដល់កំរិតថ្មី។ លោកអគ្គលេខាបក្សង្វៀនភូត្រុង (Nguyen PhuTrong) អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ព្រះមហាក្សត្រព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ។ រូបថត៖ ទ្រីយុង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម។ លោកអគ្គលេខាបក្សង្វៀនភូត្រុង (Nguyen PhuTrong) និង ព្រះមហាក្សត្រព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានឧទ្ទេសនាមនិងផ្លាស់ប្តូរវត្ថុអនុស្សាវរីយ៍។ រូបថត៖ ទ្រីយុង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម។ ព្រះមហាក្សត្រព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី អញ្ជើញធ្វើជាព្រះអធិបតី ក្នុងពិធីលៀងសាយភោជន៍ជូន លោកអគ្គលេខាបក្សង្វៀនភូត្រុង (Nguyen PhuTrong) ។ រូបថត៖ ទ្រីយុង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម។ លោកអគ្គលេខាបក្សង្វៀនភូត្រុង (Nguyen PhuTrong) អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ព្រះមហាត្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតា ។ រូបថត៖ ទ្រីយុង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម។ ភាគីទាំងពីរបានឯកភាពថា ឆ្លងកាត់ប្រវត្តិសាស្ត្រក្នុងរយៈពេល ៥០ ឆ្នាំមកនេះ ទំនាក់ទំនងមិត្តភាព ប្រទេសជិតខាងដ៏ល្អប្រសើរវាងប្រទេសទាំងពីរ មិនត្រឹមតែឆ្លងកាត់ឧបសគ្គជាច្រើនតែប៉ុណ្ណោះទេ ថែមទាំងទទួលបានសមិទ្ធផលលើគ្រប់ជ្រុងជ្រោយ ធំធេង និងសំខាន់ក្នុងបុព្វហេតុតស៊ូ និងបុព្វហេតុតស៊ូដើម្បីដណ្តើមឯករាជ្យ ផ្ដួលរំលំរបបប្រល័យពូជសាសន៍ ថែមទាំងក្នុងបុព្វហេតុកសាង អភិវឌ្ឍន៍រីកចម្រើនប្រទេសជាតិ ផងដែរ ដូចសព្វថ្ងៃនេះ។ នេះគឺជាទំនាក់ទំនងមិត្តភាព ជិតស្និទ្ធ មិនអាចបំបែកបានទេ ពឹងពាក់គ្នាទៅវិញទៅមក។ ទំនាក់ទំនងនេះបានក្លាយទៅជានិមិត្តរូបដ៏ស័ក្តិសិទ្ធិ គឺជាទ្រព្យសម្បត្តិថ្លៃថ្នូររបស់ប្រទេសទាំងពីរ គឺជាគ្រឹះស្ថាននិងកម្លាំងជលករសំរាប់បុព្វហេតុការពារ កសាងនិងអភិវឌ្ឍន៍ប្រទេសនិមួយៗ ផងដែរ។ ភាគីទាំងពីរបានមើលឃើញយ៉ាងច្បាស់លាស់ថា ការជួយឧបត្ថម្ភទៅវិញទៅមកក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ បានផ្អែកទៅលើមនោសញ្ចេតនាសមមិត្ត បងប្អូនសំរាប់ទំនាក់ទំនងប្រទេសជិតខាង ប្រការនេះមិនអាចគិតថ្លៃបានទេ ពិតជាសំខាន់ៗ គឺជាកត្តាមិនអាចខ្វះខាតក្នុងបុព្វហេតុធ្វើបដិវត្តន៍ ក្នុងដំណាក់កាលអភិវឌ្ឍន៍រីកចម្រើននៃប្រទេសនិមួយៗ ត្រូវបានរក្សា ពង្រឹងនិងពង្រីកនិងបន្តប្រគល់យកទៅកាន់ជំនាន់កូនចៅក្រោយៗ។ ក្នុងបរិបទដូចនាបច្ចុប្បន្ននេះ អាស្រ័យទៅលើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនិងស៊ីជម្រៅដែលបានកសាងនិងពូនជ្រំ ក្នុងរយៈពេល ៥០ ឆ្នាំកន្លងទៅ ភាគីទាំងពីរក៏ប្រឹងប្រែងជំរុញខ្លាំងថែមទៀតនូវទំនាក់ទំនងវៀតណាម -កម្ពុជា លើកទំនាក់ទំនងនេះឡើងដល់កំរិតថ្មី បង្កើនទំនុកទុកចិត្ត ធ្វើបណ្តាវិស័យបានសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ជាក់ស្តែងនិងប្រសិទ្ធិភាពថែមទៀត។ ក្នុងស្ថានភាពណ៍ណាក៏ដោយ ទំនាក់ទំនងវៀតណាម - កម្ពុជាគឺជាទំនាក់ទំនងប្រទេសជិតខាងល្អប្រសើរ ស្មោះត្រង់ ជិតស្និទ្ធ សហប្រតិបត្តិការលើគ្រប់វិស័យ ប្រសិទ្ធភាពនិងជាក់ស្តែង។ នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅវិមានសន្តិភាព នៅរាជធានីភ្នំពេញ លោកអគ្គលេខាបក្សង្វៀនភូត្រុង (Nguyen PhuTrong) បានជួបពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ រូបថត៖ ទ្រីយុង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម។ លោកអគ្គលេខាបក្សង្វៀនភូត្រុង (Nguyen PhuTrong) និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើនទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការវៀតណាម -កម្ពុជា។ រូបថត៖ ទ្រីយុង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម។ នៅវិមានព្រឹទ្ធសភា នៅរាជធានីភ្នំពេញ លោកអគ្គលេខាបក្សង្វៀនភូត្រុង (Nguyen PhuTrong) បានជួបសវនាការ ជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។ រូបថត៖ ទ្រីយុង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកអគ្គលេខាបក្សង្វៀនភូត្រុង (Nguyen PhuTrong) និង សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់វិមានមិត្តភាពវៀតណាម -កម្ពុជា នៅខេត្តព្រះសីហនុ។ រូបថត៖ ទ្រីយុង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកអគ្គលេខាបក្សង្វៀនភូត្រុង (Nguyen PhuTrong)បានជួបសវនាការជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ រូបថត៖ ទ្រីយុង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម នៅវិមានរដ្ឋសភា នៅរាជធានីភ្នំពេញ លោកអគ្គលេខាបក្សង្វៀនភូត្រុង (Nguyen PhuTrong) និងសម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈ យោយល់ស្តីពី បក្ស រដ្ឋ និងប្រជាជនវៀតណាម ផ្តល់អំណាយជាសំណង់អគារធ្វើការងារសំរាប់រដ្ឋសភាកម្ពុជា ជូនដល់រដ្ឋ និងប្រជាជនកម្ពុជា ។ រូបថត៖ ផានមិញហ៊ឹង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen PhuTrong) បានអញ្ជើញចូលក្រាប ថ្វាយបង្គំសម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃគណៈមហានិកាយ នៅវត្តខណ្ណាលោម។ រូបថត៖ ទ្រីយុង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅវត្តស្វាយពពែ លោកអគ្គលេខាបក្ស ង្វៀនភូត្រុង Nguyen PhuTrong) សម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា។ រូបថត៖ ទ្រីយុង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម ក្នុងឱកាសនេះ លោករដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរបានចុះហត្ថលេខាជាដំបូងលើសេចក្តីថែ្លងការណ៍រួមស្តីពីបង្កើនទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម -កម្ពុជា ក្នុងពិធីនេះ លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានអញ្ជើញធ្វើជាសាក្សី។ អាចនិយាយថា នេះគឺជាសេចក្តីថ្លែងការណ៍រួមអំពីទំនាក់ទំនងនៃប្រទេសទាំងពីរក្នុងដំណាក់កាលថ្មី។ សេចក្តីថ្លែងការណ៍នេះក៏បានវាយតំលៃយ៉ាងត្រឹមត្រូវទំនាក់ទំនងនៃប្រទេសទាំងពីរ ក្នុងខណៈពេល ៥០ ឆ្នាំកន្លងមកនេះ លើកឡើងបណ្តាទិសដៅសំខាន់ៗ សំរាប់ទំនាក់ទំនងនៃប្រទេសទាំងពីរក្នុងរយៈពេលខាងមុខឆាប់ៗ នេះ លើគ្រប់វិស័យ កំណត់ទិសដៅនូវការដោះស្រាយបណ្តាបញ្ហាសេសសល់ក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ ឯកភាពនូវការយល់ដឹងនូវបញ្ហាអន្តរជាតិនិងក្នុងតំបន់./. ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម

ទស្សនកិច្ចជាផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ របស់លោកអគ្គលេខានៃគណៈកម្មាការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ង្វៀនភូត្រុង ( Nguyen Phu Trong ) គឺជាចំណុចសំខាន់ក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ គឺជាឱកាសល្អសំរាប់ភាគីទាំងពីរ ដើម្បីមើលឃើញឡើងវិញកំណាត់ផ្លូវដែលប្រទេសទាំងពីរបានឆ្លងកាត់ក្នុងរយៈ ៥០ ឆ្នាំកន្លងមកនេះហើយ បញ្ជាក់បណ្តាសមិទ្ធផលទទួលបាន ដកស្រង់នូវបទពិសោធន៍ បំផុសបណ្តាសក្តានុពល បើកដំណាក់កាលថ្មី សំដៅលើកកំពស់ទំនាក់ទំនងប្រទេសទាំងពីរអភិវឌ្ឍន៍ឡើងដល់កំរិតថ្មី ល្អប្រសើរជាង ជឿជាក់ជាង ព្រមទាំងកាន់តែអភិវឌ្ឍន៍ស៊ីជំរៅ គុណភាពនិងប្រសិទ្ធភាពថែមទៀត។ ក្នុងរយៈពេល ៣ ថ្ងៃ អញ្ជើញបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា លោកអគ្គលេខាបក្សង្វៀនភូត្រុង ( Nguyen Phu Trong ) បានជួបពិភាក្សការងារនិងអញ្ជើញចូលរួមក្នុងបណ្តាសកម្មភាពចំនួន ២២ ប្រកបដោយប្រសិទ្ធភាព។ លោកអគ្គលេខាបក្ស ង្វៀនភូត្រុង ( Nguyen Phu Trong ) បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ព្រះមហាក្សត្រព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាត្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាហើយជួបសវនាការជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល។ ក្នុងបណ្តាជំនួបពិភាក្ស កិច្ចសន្ទនាដែលបានប្រព្រឹត្តទៅដោយស្មោះត្រង់ ស៊ីជំរៅនិងជាក់ស្តែង។ ភាគីទាំងពីរបានវាយតំលៃយ៉ាងផ្ចិតផ្ចង់នូវសមិទ្ធផលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងខណៈពេល ៥០ ឆ្នាំកន្លងមកនេះ ដកពិសោធន៍ដ៏ថ្លៃថ្នូរ ផ្លាស់ប្តូរដើម្បីទទួលបានការយល់ដឹងរួមដ៏ជ្រាលជ្រៅអំពីទំនាក់ទំនងនៃប្រទេសទាំងពីរ អំពីតួនាទីសំខាន់នៃទំនាក់ទំនងក្នុងបរិបទនាសព្វថ្ងៃនេះ។ ភាគីទាំងពីរបានចំណាយអស់កម្លាំងកាយចិត្ត ដើម្បីផ្លាស់ប្តូរដោយជាក់ស្តែងអំពីទិសដៅ វិធានការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ សំដៅលើកទំនាក់ទំនងរវាងវៀតណាម - កម្ពុជាឡើងដល់កំរិតថ្មី។ លោកអគ្គលេខាបក្សង្វៀនភូត្រុង (Nguyen PhuTrong) អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ព្រះមហាក្សត្រព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ។ រូបថត៖ ទ្រីយុង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម។ លោកអគ្គលេខាបក្សង្វៀនភូត្រុង (Nguyen PhuTrong) និង ព្រះមហាក្សត្រព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានឧទ្ទេសនាមនិងផ្លាស់ប្តូរវត្ថុអនុស្សាវរីយ៍។ រូបថត៖ ទ្រីយុង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម។ ព្រះមហាក្សត្រព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី អញ្ជើញធ្វើជាព្រះអធិបតី ក្នុងពិធីលៀងសាយភោជន៍ជូន លោកអគ្គលេខាបក្សង្វៀនភូត្រុង (Nguyen PhuTrong) ។ រូបថត៖ ទ្រីយុង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម។ លោកអគ្គលេខាបក្សង្វៀនភូត្រុង (Nguyen PhuTrong) អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ព្រះមហាត្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតា ។ រូបថត៖ ទ្រីយុង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម។ ភាគីទាំងពីរបានឯកភាពថា ឆ្លងកាត់ប្រវត្តិសាស្ត្រក្នុងរយៈពេល ៥០ ឆ្នាំមកនេះ ទំនាក់ទំនងមិត្តភាព ប្រទេសជិតខាងដ៏ល្អប្រសើរវាងប្រទេសទាំងពីរ មិនត្រឹមតែឆ្លងកាត់ឧបសគ្គជាច្រើនតែប៉ុណ្ណោះទេ ថែមទាំងទទួលបានសមិទ្ធផលលើគ្រប់ជ្រុងជ្រោយ ធំធេង និងសំខាន់ក្នុងបុព្វហេតុតស៊ូ និងបុព្វហេតុតស៊ូដើម្បីដណ្តើមឯករាជ្យ ផ្ដួលរំលំរបបប្រល័យពូជសាសន៍ ថែមទាំងក្នុងបុព្វហេតុកសាង អភិវឌ្ឍន៍រីកចម្រើនប្រទេសជាតិ ផងដែរ ដូចសព្វថ្ងៃនេះ។ នេះគឺជាទំនាក់ទំនងមិត្តភាព ជិតស្និទ្ធ មិនអាចបំបែកបានទេ ពឹងពាក់គ្នាទៅវិញទៅមក។ ទំនាក់ទំនងនេះបានក្លាយទៅជានិមិត្តរូបដ៏ស័ក្តិសិទ្ធិ គឺជាទ្រព្យសម្បត្តិថ្លៃថ្នូររបស់ប្រទេសទាំងពីរ គឺជាគ្រឹះស្ថាននិងកម្លាំងជលករសំរាប់បុព្វហេតុការពារ កសាងនិងអភិវឌ្ឍន៍ប្រទេសនិមួយៗ ផងដែរ។ ភាគីទាំងពីរបានមើលឃើញយ៉ាងច្បាស់លាស់ថា ការជួយឧបត្ថម្ភទៅវិញទៅមកក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ បានផ្អែកទៅលើមនោសញ្ចេតនាសមមិត្ត បងប្អូនសំរាប់ទំនាក់ទំនងប្រទេសជិតខាង ប្រការនេះមិនអាចគិតថ្លៃបានទេ ពិតជាសំខាន់ៗ គឺជាកត្តាមិនអាចខ្វះខាតក្នុងបុព្វហេតុធ្វើបដិវត្តន៍ ក្នុងដំណាក់កាលអភិវឌ្ឍន៍រីកចម្រើននៃប្រទេសនិមួយៗ ត្រូវបានរក្សា ពង្រឹងនិងពង្រីកនិងបន្តប្រគល់យកទៅកាន់ជំនាន់កូនចៅក្រោយៗ។ ក្នុងបរិបទដូចនាបច្ចុប្បន្ននេះ អាស្រ័យទៅលើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនិងស៊ីជម្រៅដែលបានកសាងនិងពូនជ្រំ ក្នុងរយៈពេល ៥០ ឆ្នាំកន្លងទៅ ភាគីទាំងពីរក៏ប្រឹងប្រែងជំរុញខ្លាំងថែមទៀតនូវទំនាក់ទំនងវៀតណាម -កម្ពុជា លើកទំនាក់ទំនងនេះឡើងដល់កំរិតថ្មី បង្កើនទំនុកទុកចិត្ត ធ្វើបណ្តាវិស័យបានសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ជាក់ស្តែងនិងប្រសិទ្ធិភាពថែមទៀត។ ក្នុងស្ថានភាពណ៍ណាក៏ដោយ ទំនាក់ទំនងវៀតណាម - កម្ពុជាគឺជាទំនាក់ទំនងប្រទេសជិតខាងល្អប្រសើរ ស្មោះត្រង់ ជិតស្និទ្ធ សហប្រតិបត្តិការលើគ្រប់វិស័យ ប្រសិទ្ធភាពនិងជាក់ស្តែង។ នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅវិមានសន្តិភាព នៅរាជធានីភ្នំពេញ លោកអគ្គលេខាបក្សង្វៀនភូត្រុង (Nguyen PhuTrong) បានជួបពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ រូបថត៖ ទ្រីយុង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម។ លោកអគ្គលេខាបក្សង្វៀនភូត្រុង (Nguyen PhuTrong) និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើនទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការវៀតណាម -កម្ពុជា។ រូបថត៖ ទ្រីយុង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម។ នៅវិមានព្រឹទ្ធសភា នៅរាជធានីភ្នំពេញ លោកអគ្គលេខាបក្សង្វៀនភូត្រុង (Nguyen PhuTrong) បានជួបសវនាការ ជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។ រូបថត៖ ទ្រីយុង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកអគ្គលេខាបក្សង្វៀនភូត្រុង (Nguyen PhuTrong) និង សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់វិមានមិត្តភាពវៀតណាម -កម្ពុជា នៅខេត្តព្រះសីហនុ។ រូបថត៖ ទ្រីយុង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកអគ្គលេខាបក្សង្វៀនភូត្រុង (Nguyen PhuTrong)បានជួបសវនាការជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ រូបថត៖ ទ្រីយុង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម នៅវិមានរដ្ឋសភា នៅរាជធានីភ្នំពេញ លោកអគ្គលេខាបក្សង្វៀនភូត្រុង (Nguyen PhuTrong) និងសម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈ យោយល់ស្តីពី បក្ស រដ្ឋ និងប្រជាជនវៀតណាម ផ្តល់អំណាយជាសំណង់អគារធ្វើការងារសំរាប់រដ្ឋសភាកម្ពុជា ជូនដល់រដ្ឋ និងប្រជាជនកម្ពុជា ។ រូបថត៖ ផានមិញហ៊ឹង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen PhuTrong) បានអញ្ជើញចូលក្រាប ថ្វាយបង្គំសម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃគណៈមហានិកាយ នៅវត្តខណ្ណាលោម។ រូបថត៖ ទ្រីយុង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅវត្តស្វាយពពែ លោកអគ្គលេខាបក្ស ង្វៀនភូត្រុង Nguyen PhuTrong) សម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា។ រូបថត៖ ទ្រីយុង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម ក្នុងឱកាសនេះ លោករដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរបានចុះហត្ថលេខាជាដំបូងលើសេចក្តីថែ្លងការណ៍រួមស្តីពីបង្កើនទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម -កម្ពុជា ក្នុងពិធីនេះ លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានអញ្ជើញធ្វើជាសាក្សី។ អាចនិយាយថា នេះគឺជាសេចក្តីថ្លែងការណ៍រួមអំពីទំនាក់ទំនងនៃប្រទេសទាំងពីរក្នុងដំណាក់កាលថ្មី។ សេចក្តីថ្លែងការណ៍នេះក៏បានវាយតំលៃយ៉ាងត្រឹមត្រូវទំនាក់ទំនងនៃប្រទេសទាំងពីរ ក្នុងខណៈពេល ៥០ ឆ្នាំកន្លងមកនេះ លើកឡើងបណ្តាទិសដៅសំខាន់ៗ សំរាប់ទំនាក់ទំនងនៃប្រទេសទាំងពីរក្នុងរយៈពេលខាងមុខឆាប់ៗ នេះ លើគ្រប់វិស័យ កំណត់ទិសដៅនូវការដោះស្រាយបណ្តាបញ្ហាសេសសល់ក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ ឯកភាពនូវការយល់ដឹងនូវបញ្ហាអន្តរជាតិនិងក្នុងតំបន់./. ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម