បុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជនវៀតណាមរស់នៅភាគខាងត្បូងតែងតែមានថាស់ ដែលដាក់តាំងផ្លែឈើ ៥ ប្រភេទ ដូចជា៖ ផ្លែទៀប ផ្លែដូង ផ្លែល្ហុង ផ្លែស្វាយ។ ពីព្រោះតាមការបញ្ចេញសម្លេងរបស់ជនជាតិភាគខាងត្បូង ឈ្មោះរបស់ផ្លែឈើទាំង ៤ ប្រភេទនេះមានរបៀបបញ្ចេញបន្លឺនឹងអក្សរ “បួងសួង ល្មម គ្រប់ ចាយ” មានន័យបួងសួងនឹងទទួលបានភព្វសំណាងនិងរកស៊ីមានបាន ប៉ុន្តែបំណងប្រាថ្នានោះនៅតំរិតល្មមបានហើយ មិនចង់បានច្រើនណាស់ណាទេ។ ក្រៅពីនេះ ថាសដាក់តាំងផ្លែឈើនេះក៏រួមមានផ្លែម្នាស់ ៣ គ្រាប់ ដែលធ្វើជាជើងថាស់ សំដៅបង្ហាញភាពរឹងមាំ…។
|
ក្នុងរាជកាលសក្តិភូមិ ចំណីអាហារក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីត្រឹមតែថ្វាយជូនស្តេចនិងបណ្តាគ្រួសារមានអំណាចតែប៉ុណ្ណោះ ពីព្រោះចំណីអាហារទាំងនោះគឺជាឈ្ងុយឆ្ងាញ់និងកម្រមាន។ រីឯចំណីអាហារសាមញ្ញដូចជា៖ "សាច់ខ្លាញ់ ជ្រក់ស្ពៃ ឃ្លាឆ្លើយឆ្លងដែលសរសេរលើក្រដាស់ក្រហម"។ ដើមឫស្សីបានតុបតែង ផាវ នំអន្សំ ផ្ទះណាក៏មាន ដូច្នេះគេមិនអាចប្រកាន់អ្នកណាជាអ្នកមាន អ្នកណាជាអ្នកក្រ។
ចំណូលចិត្តធ្វើម្ហូបឈ្ងុយឆ្ងាញ់ ម្ហូបចម្លែកៗក្នុងបុណ្យចូលឆ្នាំប្រពៃណីវៀតណាម ក៏បានអភិវឌ្ឍន៍តាមពេលវេលាដែរ។ តាំងពីយូរហើយ នៅពេលឃើញ៖ នំអន្សំ ជ្រក់ស្ពៃខ្ទឹម ឃ្លាឆ្លើយឆ្លងដែលសរសេរលើក្រដាសពណ៌ក្រហម យើងដឹងថា បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមមកដល់ហើយ។
នាសព្វថ្ងៃនេះ ក្រៅពីមុខម្ហូបនិងចំណីអាហារដែលពោលលើខាងលើ ជនជាតិវៀតណាមក៏មានចំណីអាហារដ៏ចម្លែកៗ ទៀតផង៖ មាន់ដុងតាវ (Dong Tao) ក្រូចថ្លុងយៀន (Dien) ផ្កា peach ញ៉ឹតតឹន (Nhat Tan) ផ្លែម្រាមដៃព្រះ ចេកដាយហ័ង (Dai Hoang) …. (ខាងជើង) ផ្កាធ្វើពីក្រដាសថាញទៀន (Thanh Tien) គំនូរភូមិស៊ីញ (Sinh) ម្ហូបអាហារក្នុងរាជវាំង…. (ភាគកណ្តាល) នំអន្សំ ផ្កាអង្គាសីល ក្រូចថ្លុងតឹនហុង (Tan Hong) មាន់គីឡឹន (Ky Lan) … (ភាគខាងត្បូង)។
សូម្បីតែ នៅពេលមានជីវភាពរស់នៅកាន់តែធូរធាថែមទៀត មនុស្សជាច្រើននាក់បានស្វែងរកកសិផលនិងផលដ៏កម្រមាននិងមានតំលៃដូចជា៖ សម្បុកសត្វត្រចៀកកាំ ត្រីអាញ់វូ (Anh Vu) មាន់ ៩ ឆ្នាល់ ដែលធ្វើជាម្ហូបអាហារមានតំលៃសំរាប់ថ្វាយជូនស្តេចលាងសាយភោជ។ ហេតុនេះ យើងទើបដឹងថា ប្រទេសជាតិកាន់តែអភិវឌ្ឍន៍ ប្រជាជនកាន់តែរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមមិនចាញ់ស្តេចនៅសម័យមុនប៉ុន្មានទេ?