ក្នុងដំណើរការ ១០ ឆ្នាំនៃការចូលរួមជាកងកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ វៀតណាមមិនត្រឹមតែបំពេញភារកិច្ចរបស់ខ្លួនឲ្យបានល្អប៉ុណ្ណោះទេ...
នៅដើមឆ្នាំ ២០២៣ ក្នុងតួនាទីជាទាហានម្នាក់រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ លោកវរសេនីយ៍ទោ ង្វៀន វ៉ាន់ហៀន (Nguyen Van Hien) បានមកដល់ទីរួមស្រុក Bambari ក្នុងខេត្ត Ouaka នៃសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ នៅទីនេះមានអាកាសធាតុអាក្រក់ខ្លាំងណាស់ រួមផ្សំនឹងជម្លោះ និងអំពើហិង្សា ដែលធ្វើឱ្យតំបន់ក្រីក្រ និងថយក្រោយនេះតែងតែប្រឈមនឹងហានិភ័យនៃអស្ថិរភាព។ ដោយភាពអង់អាចក្លាហាននៃ “ទាហានលោកប្រធាន ហូជីមិញ (Ho Chi Minh)” លោកវរសេនីយ៍ទោ ង្វៀន វ៉ាន់ហៀន (Nguyen Van Hien) បានជំនះការលំបាកយ៉ាងឆាប់រហ័ស បំពេញគ្រប់ភារកិច្ចបានល្អ ហើយត្រូវបានថ្នាក់ដឹកនាំ មិត្តភ័ក្តិ និងសហការីអន្តរជាតិជឿទុកចិត្ត និងវាយតម្លៃខ្ពស់។ លោកបានចែករំលែកថា៖ “ប្រតិបត្តិការដោយឯករាជ្យក្នុងបរិយាកាសធ្វើការងាដែលមានប្រទេសចូលរួមជាច្រើន ជាមួយនឹងភាពខុសគ្នានៃវប្បធម៌ របៀបរស់នៅ ភាសា ក៏ដូចជាលក្ខណៈស្មុគស្មាញនៃការងារ តម្រូវឱ្យនាយទាហានមួកខៀវ ម្នាក់របស់វៀតណាម ត្រូវតែសិក្សា និងបង្កើនចំណេះដឹង និងជំនាញវិជ្ជាជីវៈរបស់ខ្លួនដោយឥតឈប់ឈរ។ ខិតខំប្រឹងប្រែងជំនះការលំបាក លើកកំពស់ស្មារតីសាមគ្គីភាពអន្តរជាតិ និងត្រៀមខ្លួនរួចជាសម្រេច ដើម្បីទទួលនិងបំពេញភារកិច្ចដែលបានប្រគល់ជូនបានល្អ”។
បុគ្គលិកមន្ទីរពេទ្យកម្រិតវៀតណាមពិនិត្យនិងព្យាបាលជំងឺជូនប្រជាជននៅស៊ូដង់ខាងត្បូង។ រូបថត៖ នាយកដ្ឋានរក្សាសន្តិភាព
លោកវរសេនីយ៍ឯក Jhalendra Bhattarai មេបញ្ជាការកងកម្លាំងប្រយុទ្ធ Bambari បានវាយតម្លៃថា៖ “លោកវរសេនីយ៍ទោ ង្វៀនវ៉ានហៀន (Nguyen Van Hien) បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់បំផុតចំពោះគុណតម្លៃរបស់អង្គការសហប្រជាជាតិ មានការរួមចំណែកជាវិជ្ជមានដល់កម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅ Bambari ក្នុងការអនុវត្តភារកិច្ចដែលបានប្រគល់ក្នុងបរិយាកាសប្រយុទ្ធដ៏លំបាក”។ រីឯលោកវរសេនីយ៍ឯក MD Rafiqul Islam មេបញ្ជាការរងស្ថានបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល (MINUSCA) បានវាយតម្លៃថា៖ "លោកវរសេនីយ៍ទោ ង្វៀនវ៉ាន់ហៀន (Nguyen Van Hien) នៃស្ថានបេសកកម្ម MINUSCA បានលើសពីការរំពឹងទុកទាំងអស់"។
លោកស្រីវរសេនីយ៍ឯកបំរុង ង្វៀនធីលៀន (Nguyen Thi Lien) ជាស្ត្រីជនជាតិ វៀតណាមតែម្នាក់គត់ដែលចូលរួមក្នុងកម្លាំងរក្សាសន្តិភាពនៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល បានមិត្តភ័ក្តិអន្តរជាតិ ប្រជាជនក្នុងតំបន់ និងបណ្តាញសារព័ត៌មានពិភពលោកស្រឡាញ់ និងហៅថា “Madam លៀន (Lien) ”។
មកដល់សាធារណរដ្ឋអាហ្រ្វិកកណ្តាល តាំងពីខែមិថុនា ឆ្នាំ២០១៩ លោកស្រីវរសេនីយ៍ ឯកបំរុង ង្វៀន ធីលៀន (Nguyen Thi Lien) និងសហការីរបស់គាត់បានជួបប្រទះភាពលំបាកជាច្រើន ដោយសារប្រទេសនេះកំពុងរងផលប៉ះពាល់ដោយការជម្លោះប្រដាប់អាវុធ អស្ថិរភាពនយោបាយ និងការរីករាល ដាលនៃជំងឺរាតត្បាតកូវីដ-១៩។ ក្រៅពីការងារនៅអង្គភាព ពេលទំនេរលោកស្រីបានទាក់ទងយ៉ាងជិតស្និទ្ធជាមួយប្រជាជនក្នុងតំបន់ ណែនាំ និងជួយប្រជាជនក្រីក្រពីរបៀបដាំដំណាំ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ។
កងកម្លាំងរក្សាសន្តិភាពវៀតណាមណែនាំការរៀនភាសាបរទេសសម្រាប់សិស្សានុសិស្សនៅតំបន់ជនភៀសខ្លួន Bentui ក្នុងប្រទេសស៊ូដង់ខាងត្បូង។ រូបថត៖ ង្វៀនអា
លោកស្រី លៀន (Lien) បានឲ្យដឹងថា គ្រួសារណាដែលមានដី គាត់នឹងណែនាំ និងលើកទឹកចិត្តឲ្យពួកគាត់ដាំបន្លែ។ លទ្ធផលគឺ រាល់គ្រួសារនៅជុំវិញតំបន់ដែលអង្គភាពរបស់គាត់ឈរជើងតែងមានសួនបន្លែ។ គ្រួសារមួយចំនួនមានចំការដាំត្រកួន រីឯគ្រួសារមួយចំនួនទៀតមានទ្រើងជន្លង់ ទ្រើងឃ្លោក ...ដើម្បីហូប ។ ក្រៅពីបន្លែ លោកស្រី លៀន (Lien) ក៏បានណែនាំពួកគេឱ្យដាំពោត និងសណ្តែក ដើម្បីបង្កើនស្បៀងអាហារក្នុងស្រុក។ មិនត្រឹមតែប៉ុណ្ណោះ លោកស្រីវរសេនីយ៍ឯកបំរុង លៀន (Lien) ក៏បានណែនាំដល់ប្រជាពលរដ្ឋពីរបៀបធ្វើសណ្តែកបណ្តុះ នំដំឡូងមី និងធ្វើម្សៅសណ្តែកខៀវសម្រាប់ឲ្យក្មេងៗញ៉ាំ ដើម្បីបង្កើនសុខភាព... លោកស្រី លៀន (Lien) បានដល់ជាមួយប្រជាជននៃសាធារណរដ្ឋអាហ្រ្វិកកណ្តាល ដោយសកម្មភាពជាក់ស្តែង សាមញ្ញ និងស្មោះត្រង់ ដូច្នេះប្រជាជនក្នុងតំបន់បានស្រឡាញ់គាត់ខ្លាំងណាស់ ហើយហៅគាត់ថា “Madam លៀន (Lien) ”។
យោធិនស្រីមកពីមន្ទីរពេទ្យកម្រិតផ្តល់កាដូដល់កុមារនៅស៊ូដង់ខាងត្បូង។ រូបភាព៖ នាយកដ្ឋានរក្សាសន្តិភាព
ដូចលោក ហៀន (Hien) និងលោកស្រី លៀន (Lien) លោកវរសេនីយ៍ឯកបំរុង ប៊ុយឌឹកថាញ ( Bui Duc Thanh) បច្ចុប្បន្នជានាយករងមន្ទីរពេទ្យយោធា ១៧៥ ក៏មានពេលវេលា ដើម្បីបំពេញបេសកកម្មរក្សាសន្តិភាពនៅអាហ្វ្រិក ជាពិសេសនៅប្រទេសស៊ូដង់ខាងត្បូង។ ក្នុងអំឡុងពេលដ៏លំបាកនៅប្រទេសស៊ូដង់ខាងត្បូង ក្រៅពីការពិនិត្យនិងព្យាបាលជំងឺជូនប្រជាជន លោក ថាញ (Thanh) និងមិត្តរួមក្រុមរបស់គាត់ក៏បានចំណាយពេលវេលាជួយឧបត្ថម្ភ និងថែទាំសុខភាពរបស់ប្រជាជនដែលរស់នៅជុំវិញតំបន់ដែលពួកគេបានឈរជើងផងដែរ។
ថ្វីត្បិតតែកាដូរបស់ពួកគេមានលក្ខណៈសាមញ្ញ ពេលខ្លះគ្រាន់តែជាបន្លែ ផ្លែល្ពៅ ឬសៀវភៅសរសេរនិងប៊ិចសម្រាប់ក្មេងៗ ប៉ុន្តែតែងបានប្រជាជននៅទីនេះចូលចិត្ត និងគោរពយ៉ាងខ្លាំង ។ ដូច្នេះ ពេលដែលគេឃើញទាហានពាក់អាវមានរូបភាពទង់ជាតិពណ៌ក្រហម និងផ្កាយពណ៌លឿង ពួកគេតែងស្រែកថា៖ «វៀតណាម!»។
រឿងរ៉ាវអំពីលោកវរសេនីយ៍ទោ ង្វៀនវ៉ាន់ហៀន (Nguyen Van Hien) លោកស្រីវរសេនីយ៍ឯកបំរុង ង្វៀនធីលៀន (Nguyen Thi Lien) និងលោកវរសេនីយ៍ឯកបំរុង ប៊ុយឌឹកថាញ (Bui Duc Thanh) ក៏ជារឿងប្រចាំថ្ងៃដែលទាហានមួកខៀវរបស់ វៀតណាម ធ្វើបាន ដើម្បីនាំមកនូវភាពសុខសាន្ត និងសុភមង្គលដល់ប្រជាជនអាហ្វ្រិកនៅទីឆ្ងាយ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក។
នៅខែមិថុនា ឆ្នាំ ២០១៤ វៀតណាមបានបញ្ជូននាយទាហានពីនាក់ដំបូងជាផ្លូវការ ដើម្បីទៅបំពេញភារកិច្ចនៅស្ថានបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសស៊ូដង់ខាងត្បូង។ បច្ចុប្បន្ននេះ វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៣៩ ក្នុងចំណោមប្រទេសចំនួន ១១៧ បានបញ្ជូនកងទ័ព និងប៉ូលីស ដែលត្រូវបានដាក់ពង្រាយជាប្រចាំនៅបេសកកម្មដែលមានប្រហែល ២៧៤ នាក់ ក្នុងនោះមាននាយទាហានស្រីចំនួន ៣៦ នាក់។
ក្នុងរយៈពេល ១០ ឆ្នាំនៃការចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ អង្គភាព និងនាយទាហាននៃកងទ័ពប្រជាជនវៀតណាមតែងតែបំពេញឲ្យបានជោគជ័យនូវរាល់ភារកិច្ចដែលអង្គការសហប្រជាជាតិ និងក្រសួងការពារប្រទេសប្រគល់ ជូន។ នៅពេលបញ្ចប់នៃអាណត្តិរបស់ពួកគេតែងបានអង្គការសហប្រជាជាតិបានវាយតំលៃជានាយទានបំពេញភារកិច្ចដ៏ឆ្នើម និងប្រគល់ជូនប័ណ្ណសរសើរ និងលិខិតសរសើរ។ ជាពិសេស ១០០% នៃនាយទាហាននៃកងទ័ពប្រជាជនវៀតណាមទទួលបានមេដាយសម្រាប់បុព្វហេតុរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិពីមេបញ្ជាការនៃស្ថានបេសកកម្ម ក្នុងនាមក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ចំនួនមន្ត្រីវៀតណាមដែលបានបញ្ចប់ភារកិច្ចរបស់ពួកគេដោយជោគជ័យ មានកម្រិតខ្ពស់ជាង បើសិនជាប្រៀបធៀបនឹងកម្រិតមធ្យមរបស់អង្គការសហប្រជាជាតិ និងប្រទេសបញ្ជូនទាហានផ្សេងទៀត។
កងកម្លាំងរក្សាសន្តិភាពលេងល្បែងប្រជាប្រិយវៀតណាម "បិទភ្នែក និងចាប់ពពែ" ជាមួយប្រជាជននៃស៊ូដង់ខាងត្បូង។ រូបថត៖ ង្វៀនអា
ជាពិសេស ការអនុវត្តអនិក្រិត្យលេខ ១៣២៥ របស់អង្គការសហប្រជាជាតិស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ វៀតណាមបានបញ្ជូននាយទាហានស្ត្រីប្រមាណ ១០០ នាក់ ចូលរួមក្នុងសកម្មភាពរក្សាសន្តិភាព។ ជាពិសេស នាយទាហានស្ត្រីដែលចូលរួមជាលក្ខណៈបុគ្គល និងប្រតិបត្តិការដោយឯករាជ្យមានប្រហែល ចំនួន ២០% បើប្រៀបធៀបទៅនឹងអត្រាមធ្យមរបស់អង្គការសហប្រជាជាតិមានតិចជាង ១០% ។ លើសពីនេះ យោធិនស្ត្រីដែលចូលរួមនិងធ្វើការនៅមន្ទីរពេទ្យកម្រិត ២ មានចំនួន ១៦ -២១% (តួលេខនេះខ្ពស់ជាង បើសិនជាប្រៀបធៀបនឹងអត្រាមធ្យមរបស់អង្គការសហប្រជាជាតិ ១២%); យោធិនស្រីនៃក្រុមវិស្វកម្មវៀតណាមមានចំនួនប្រហែល ១២% ខណៈពេលដែលក្រុមវិស្វកម្មរក្សាសន្តិភាពនៃប្រទេសផ្សេងទៀតមិនមានយោធិនស្រីចូលរួមនោះទេ។
លោកអនុសេនីយ៍ឯក ផាមវ៉ានហា (Pham Van Ha) ប្រធានក្រុមធានា (ទី ២ ឆ្វេង) និងលោកវរសេនីយ៍ត្រី លឹវតួនហ៊ឹង (Luu Tuan Hung) ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ទីផ្សារ ក្បែរមន្ទីរពេទ្យកម្រិតនៅស៊ូដង់ខាងត្បូង។ រូបថត៖ ង្វៀនអា
កងកម្លាំងរក្សាសន្តិភាពវៀតណាមជួបប្រាស្រ័យជាមួយកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង។ រូបថត៖ ង្វៀនអា
ប្រជាជននៅស៊ូដង់ខាងត្បូង សំដែងរបាំប្រពៃណី ដើម្បីប្រាស្រ័យជាមួយកងកម្លាំងរក្សាសន្តិភាពវៀតណាម។ រូបថត៖ ង្វៀនអា
ក្នុងដំណើរបំពេញភារកិច្ចនៅតំបន់នោះ កងកម្លាំងមួក “ខៀវ” វៀតណាមបានលើកកម្ពស់ចរិតល្អរបស់ “ទាហានរបស់លោកប្រធាន ហូជីមិញ (Ho Chi Minh) ” កសាង និងរក្សាទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន បង្កើតនូវចំណាប់អារម្មណ៍ ទំនុកចិត្ត និងការគោរព តាមរយៈការជួយឧបត្ថម្ភយ៉ាងជាក់ស្តែង ដើម្បីលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដូចជា៖ ការកសាងផ្លូវ ការបង្រៀន ណែនាំនូវការដាំដុះនិងចិញ្ចឹមសត្វ ធ្វើតុនិងកៅអីសម្រាប់សាលារៀន សាងសង់ផ្ទះ សាងសង់ថ្នាក់រៀន ខួងអណ្តូង ប្រគល់ជូនម៉ាស៊ីនភ្លើង ការពិនិត្យនិងព្យាបាលជំងឺ ប្រគល់ម៉ាសការពារជំងឺរាតត្បាត និងផ្តល់ថ្នាំដោយឥតគិតថ្លៃ ...
វិធីសាស្រ្តទាក់ទងជាមួយប្រជាពលរដ្ឋថ្មី ពោរពេញទៅដោយមនុស្សធម៌របស់កងទ័ពប្រជាជនវៀតណាមដែលត្រូវបានទទួលស្គាល់ដោយមេបញ្ជាការស្ថានបេសកកម្ម និងថ្នាក់ដឹកនាំអង្គការសហប្រជាជាតិថានេះជាគំនិតផ្តួចផ្តើម និងជាគំរូល្អ ហើយត្រូវបានចាត់ទុកថាជា "ខ្យល់ស្រស់ថ្លា" ក្នុងសកម្មភារពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
យោងតាមការវាយតម្លៃរបស់មេបញ្ជាការស្ថានបេសកកម្ម និងស្ថាប័ននានានៃអង្គការ សហប្រជាជាតិ កងកំលាំងរក្សាសន្តិភាពនៃកងទ័ពប្រជាជនវៀតណាមបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបំពេញភារកិច្ចដែលបានប្រគល់ជូន បង្ហាញពីជំនាញវិជ្ជាជីវៈ ការច្នៃប្រឌិត វិន័យខ្ពស់ និងបានបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អជាច្រើនចំពោះមេបញ្ជាការស្ថានបេសកកម្ម ក៏ដូចជាជាមិត្ត និងសហការីអន្តរជាតិ។
កងកម្លាំងរក្សាសន្តិភាពវៀតណាមសម្របសម្រួលជាមួយកងកម្លាំងផ្សេងទៀតនៃអង្គការសហប្រជាជាតិ នៅស៊ូដង់ខាងត្បូង។ រូបថត៖ នាយកដ្ឋានរក្សាសន្តិភាព
យោងតាមការវាយតម្លៃរបស់មេបញ្ជាការស្ថានបេសកកម្ម និងស្ថាប័ននានានៃអង្គការ សហប្រជាជាតិ កងកំលាំងរក្សាសន្តិភាពនៃកងទ័ពប្រជាជនវៀតណាមបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបំពេញភារកិច្ចដែលបានប្រគល់ជូន បង្ហាញពីជំនាញវិជ្ជាជីវៈ ការច្នៃប្រឌិត វិន័យខ្ពស់ និងបានបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អជាច្រើនចំពោះមេបញ្ជាការស្ថានបេសកកម្ម ក៏ដូចជាជាមិត្ត និងសហការីអន្តរជាតិ។
នាយទាហាននៃមន្ទីរពេទ្យកម្រិតវៀតណាម ជួបប្រាស្រ័យជាមួយកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង។ រូបថត៖ ង្វៀនអា
អាចបញ្ជាក់បានថា ការបញ្ជូនកងកម្លាំង ដែលចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ គឺជាគោលនយោបាយដ៏ឈ្លាសវៃរបស់បក្ស និងរដ្ឋ ហើយជាជំហានដែលធ្វើឱ្យស៊ីជម្រៅនូវគោលនយោបាយការទូតការពារប្រទេសរបស់កងទ័ពវៀតណាម។ ការចូលរួម និងការរួមចំណែករបស់វៀតណាមក្នុងបេសកកម្មសន្តិភាពពិភពលោក រួមចំណែកអះអាងថា វៀតណាមជាសមាជិកដែលមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ លើកកំពស់ឋានៈ កិត្យានុភាព និងតួនាទីរបស់វៀតណាមក្នុងការដោះស្រាយបញ្ហាអន្តរជាតិ បង្កើតលក្ខខណ្ឌអំណោយផល ដើម្បីជំរុញ កិច្ចសហប្រតិបត្តិការអន្តរជាតិទាំងទ្វេភាគី និងពហុភាគី ពង្រឹងទំនុកចិត្តជាយុទ្ធសាស្ត្រ រក្សាបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍប្រទេសជាតិ./.
អត្ថបទ៖ ថុងធៀន រូបថត៖ ង្វៀនអា ថុងហាយ /កាសែតរូបភាពវៀតណាម
នាយកដ្ឋានរក្សាសន្តិភាព ប្រែសម្រួលដោយង្វៀនយ៉ាង