ក្នុងរយៈពេលបង្កើតនិងអភិវឌ្ឍន៍ រដ្ឋធានីហាណូយ (Ha Noi) ដ៏ល្បីឈ្មោះដោយសោភ័ណ្ឌភាពថ្លៃថ្នូរ និងប្រណិតរបស់ស្ថាបត្យកម្មលោកខាងកើតរួមផ្សំនឹងស្ថាបត្យកម្មលោកខាងលិច ។ នាសព្វថ្ងៃនេះ រដ្ឋធានីហាណូយមានអាយុរាប់ពាន់ឆ្នាំហើយ និងកំពុងបោះជំហានផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ក្លាយទៅជាទីក្រុងសមាហរណកម្មយ៉ាងសកម្ម ដោយការលេចចេញកាន់តែជាច្រើននូវបណ្តាសម្ព័ន្ធបុរីដ៏ទំនើប ដែលមានរូបរាងដូចជា“ទីក្រុងអឺរ៉ុបតូច”។
បណ្តាវិថីបុរាណនាសម័យមុន
នាពេលរសៀលនៃសរទរដូវ តាមការណែនាំរបស់ភូមិសាស្ត្រវិថីបុរាណដែលកត់ត្រាក្នុងសៀវភៅអំពីរដ្ឋធានីហាណូយ ( Ha Noi ) យើងខ្ញុំបានមកដល់ទីកន្លែងមួយ ដែលគេចាត់ទុកដូចជាចំណុចមួយស្ថិតនៅបាតរូបរាង “ត្រីកោណ”នៃវិថីបុរាណ នេះគឺជាបណ្តាវិថី ហាងបុង ( Hang Bong ) - ហាងហ្គាយ ( Hang Gai ) - កូវហ្គោ ( Cau Go) ដើម្បីពិសាតែទឹកកកមួយកែវ ដែលលក់នៅចិញ្ចើមផ្លូវនិងអង្គុយសញ្ជឹងគិតយ៉ាងស្រមើស្រមៃ ។
ចំពោះនរណាម្នាក់ដែលមានចំណូលចិត្តអង្គុយនិងពិសាតែទឹកកកនៅចិញ្ចើមផ្លូវ ឬដើរជុំវិញក្នុងតំបន់ “៣៦ វិថីបុរាណ” សុទ្ធតែមើលឃើញថា៖ រដ្ឋធានីហាណូយ ( Ha Noi ) គឺមួយក្នុងបណ្តាទីក្រុង“ប្លែកៗ” ពីព្រោះសោភ័ណ្ឌភាពនេះមិនត្រឹមតែស្អាតល្អដោយស្ថាបត្យកម្មតែប៉ុណ្ណោះ ប្រហែលជាបណ្តាគុណសម្បត្តិរបស់វិថីបុរាណក៏ក្លាយទៅជាការបំផុសគំនិតរបស់កវីម្នាក់។ ប្រហែលជាដូច្នេះ រដ្ឋធានីហាណូយបានលេចចេញជាច្រើនដងក្នុងបទកំណាព្យ តន្ត្រី គំនូរ ហើយជួនកាលរូបភាពចក្រតូច ផ្លូវតូច បណ្តាហាងលក់នៅចិញ្ចើមផ្លូវ ដែលធ្វើឲ្យអ្នករស់នៅឆ្ងាយពីស្រុកកំណើតក៏នឹកដល់រដ្ឋធានីហាណូយផងដែរ។
មើលពីខាងលើចុះ ចម្ងាយពីត្រើយទន្លេហុង (Hong) មិនឆ្ងាយប៉ុន្មានទេ តំបន់វិថីបុរាណហាណូយទាំងឡាយមើលដូចជារូបត្រីកោណមួយដ៏ធំអស្ចារ្យ។ ផ្លូវជាខ្វាត់ខ្វែងនិងបែងចែកជាក្រឡាចត្រង្គ។ នាពេលមុន នៅវិថីនិមួយៗ គេលក់មុខទំនិញមួយ ឬប្រកបមុខរបរសិប្បយកម្មមួ។ ដូច្នេះ ឈ្មោះរបស់វិថីតែងតែតភ្ជាប់និងអក្សរ“ហាង” ដូចជា៖ ហាងដឿង ( Hang Duong ) ហាងបាក ( Hang Bac ) ហាងមាំ ( Hang Mam ) ហាងជីញ ( Hang Chinh ) ហាងម៉ា ( Hang Ma ) ហាងវ៉ាយ ( Hang Vai ) ... តំបន់វិថីតបុរាណតភ្ជាប់ជាមួយគ្នា មើលដូចជាទីផ្សារធំមួយ។ ប្រហែលជាដូច្នេះ រដ្ឋធានីហាណូយមានឈ្មោះផ្សេងៗ ទៀតគឺ“កែចើ” ( Ke Cho )។
សង្ខាងចិញ្ចើមផ្លូវគឺបណ្តាអគារមានរូបរាងបំពង់ជិតជុំគ្នា តាមរបៀប “ប្រអប់ឈើគូសត្រួតគ្នាឡើង”។ អគារដែលកសាងតាមបែបនេះតែងតែលេចចេញជាច្រើនក្នុងគំនូរ “ ផ្លូវផាយ” ( Phai ) ដ៏ល្បីឈ្មោះរបស់វិចិត្រករប៊ុយស្វឹនផាយ ( Bui Xuan Phai ) (១៩២០ - ១៩៨៨)។ នាសព្វថ្ងៃនេះ បណ្តាអគារចំនួនត្រូវបានកសាងតាមបែបនេះ ដែលនៅតែមើលឃើញនៅវិថីហាងបួន ( Hang Buom ) វិថីហាងបាក ( Hang Bac ) វិថីហាងង៉ាង ( Hang Ngang ) វិថីហាងដាវ (Hang Ngang)…
ផ្ទះស្ថិតក្នុងតំបន់វិថីបុរាណគឺជាទីកន្លែងស្នាក់នៅផងនិងគឺជាហាងលក់ដូរផង។ នាបណ្តាថ្ងៃក្តៅដូចជាបណ្តាថ្ងៃភ្លៀង បណ្តាផ្ទះនេះលេចចេញយ៉ាងតូចៗនិងសាមញ្ញ ប៉ុន្តែជិតស្និទ្ធ។ បណ្តាផ្ទះប្រក់ដំបូលពណ៌ត្នោតទុំ ដំបូលជិតនឹងដំបូល ជញ្ជាំងជិតនឹងជញ្ជាំង ដែលស្ថិតផ្អែកលើគ្នាដូចជាគូស្នេហាវ័យចំណាស់នៃសតវត្សរ៍ អ្វីៗ ទាំងនោះបានបង្កើតសោភ័ណ្ឌភាពស្រស់ស្អាតធ្វើឲ្យរំភើបចិត្ត។
នៅសម័យកងទ័ពឈ្លានពានប្រទេសយើង ប្រហែលចុងសតវត្សរ៍ទី ១៩ រហូតដល់ដើមសតវត្សរ៍ទី ២០ ការរៀបចំរដ្ឋធានីហាណូយមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា។ វិថីជាច្រើនដែលបានបង្កើត ភាគច្រើនត្រូវបានកសាងដោយជនជាតិបារាំង។ នាសព្វថ្ងៃនេះ ប្រជាជនធ្លាប់ហៅតំបន់វិថីនេះគឺវិថីបុរាណ ដើម្បីបែងចែកនឹងវិថីបុរាណចាស់ដែលបានបង្កើតពីបណ្តាសតវត្សរ៍មុន។
នាបច្ចុប្បន្ននេះ ផ្លូវថ្នល់ត្រូវកសាងធំជាង ត្រង់ជាងនិងក្រាលកៅស៊ូ ថែមទាំងចិញ្ចើមផ្លូវ ប្រពន្ធ័លូទឹកស្អុយបង្កប់ក្រោមដីនិងប្រព័ន្ធបំភ្លឺផងដែរ។ ជាពិសេស នាសម័យនេះ រដ្ឋធានីហាណូយមានបន្ថែមវិឡាធំៗ ដែលកសាងតាមស្ថាបត្យកម្មបារាំងបុរាណ។ បណ្តាវិឡាមានសួនច្បារដ៏ប្រណិតថ្លៃថ្នូរ វិឡាភាគច្រើននេះគឺទីស្នាក់ការរបស់លោកខាងលិច ឬផ្ទះស្នាក់នៅរបស់មន្ត្រីជនជាតិបារាំង ឬរបស់ជនជាតិវៀតណាមធូរធាដោយសារធ្វើការបំរើលោកខាងលិច។
មិនស្ថិតក្រៅការលំហូរនៃពេលវេលានិងប្រវត្តិសាស្ត្រ រដ្ឋធានីហាណូយក៏ដូចជាទីក្រុងផ្សេងៗ ទៀតលើពិភពលោក នេះសុទ្ធតែឆ្លងកាត់ជំហានផ្លាស់ប្តូរក្នុងដំណើរការនគររូបនីយកម្ម។ ដូច្នេះ មិនអី្វៗភ្ញាក់ផ្អើល នៅពេលមើលឃើញរដ្ឋធានីហាណូយកំពុងមានជំហានផ្លាស់ប្តូរយ៉ាងខ្លាំងក្លា។ នេះគឺរដ្ឋធានីហាណូយមួយ នៅតែរក្សាទុកបណ្តាតំលៃចាស់របស់សម័យមុន ប៉ុន្តែចាប់ផ្តើមបន្ថែមពណ៌ស្រស់ស្អាត ឆើតឆើយ ល្អប្រសើរនិងទំនើបជាង ដោយសារការកសាងបណ្តាបុរីថ្មី ដែលគេចាត់ទុកដូចជា “ទីក្រុងអឺរ៉ុបតូចមួយ”។