ទោះបី កម្តៅថ្ងៃចែងចាំងនៅលើដងផ្លូវនៃដែនដីភូមិភាគកណ្តាលវៀតណាម ដែលពោរពេញទៅដោយថ្ងៃក្តៅខ្យល់ស្ងួត ធ្វើឲ្យអ្នកណាក៏មានអារម្មណ៍ស្អុះស្អាប់ ថប់ដង្ហើម តែនៅកោះសមុទ្រតាមហាយ (Tam Hai) ជាឃុំកោះមួយដែលនៅដាច់ឆ្ងាយពីខេត្តក្វាងណាម (Quang Nam) បែរជាមានបរិយាកាសត្រជាក់ ហាក់ដូចជាមានម៉ាស៊ីនត្រជាក់យក្ស ពីសមុទ្របក់បោកចូលមក។ កោះតាមហាយ (Tam Hai) នៅរដូវប្រាំងស្រស់បំព្រង សុខសាន្ត ជាមួយម្លប់ដូងត្រឈឹងត្រឈៃ ពើងថ្មធម្មជាតិស្អាតដោយស្លែពណ៌បៃតង ព្រមទាំងច្រកតូចដ៏សុខសាន្ត ដែលពេញលក្ខណៈជាជនបទពិតប្រាកដ។ល។
|
កោះតាមហាយ (Tam Hai) សព្វថ្ងៃមានមណ្ឌល resort Le Domaine De Tam Hai តែមួយគត់ ស្ថិតនៅលើមាត់សមុទ្រទិសខាងលិចនៃកោះ ក្រៅពីនោះ គ្មានផ្ទះសំណាក់សណ្ឋាគារណាឡើយ។ តែយ៉ាងណាក៏ដោយ ប្រជាជនកោះតាមហាយ (Tam Hai) ជិតស្និទ្ធ រាប់អានភ្ញៀវ យ៉ាងនេះភ្ញៀវទេសចរអាចទំនាក់ទំនងជាមួយក្រុមគ្រួសារណាម្នាក់ នៅលើកោះ ទុកពឹងរកការហូបចុក សម្រាកឆ្លងរាត្រី យ៉ាងងាយស្រួលដោយតម្លៃថោកសមរម្យ ជួនកាលមានគ្រួសារខ្លះមិនយកប្រាក់ទៀតផង។
|
អត្ថបទនិងរូបថត៖ ថាញហ្វ័រ