ព័ត៌មាន

ចំណងមិត្តភាពជាប្រពៃណីរួមចំណែកលើកកំពស់ទំនាក់ទំនងវៀតណាម - បារាំង

ក្នុងឱកាសអគ្គលេខាបក្សកុម្មុយនិ​ស្តវៀត​ណាម លោក Nguyen Phu Tr​ong អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​ជាផ្លូវការ​នៅសាធារណរដ្ឋ​បារាំងតាមការ អ​ញ្ជើញរបស់ប្រធានាធិបតីសាធារណរដ្ឋបា​រាំង ​លោក Emmanuel Macron​។ លោក Ngu​yen Phu Trong នឹងជួបសំណេះសំណាលនិ​ងថ្លែង​អំណរគុណ​ ជាមួយ មិត្តភ័ក្ត​បារាំង​ទាំង​ឡាយ​ដែល​បាន​ជួយ​ឧបត្ថម្ភគាំទ្រដល់​វៀត​ណាម​ផង​ដែរ។
 
លោក Jean-Pierr​e Archambault អគ្គលេខាធិការសមាគម​មិត្ត​ភាព​បារាំង - វៀតណា​ម (AAFV) និងជា​អគ្គនិព​ន្ធនាយក​ទស្សនា​វដ្ដី Perspectives France –Vietnam ​បានអះអាងថា គម្រោ​ងសហប្រតិបត្តិ​ការ ទ្វេភាគី​និង​ពហុភាគី​ រវាង AAFV និង វៀតណាមមានសារៈសំខាន់​ក្នុងផែនការរបស់ AAFV​ ។ លោកក៏បញ្ចាក់​ទៀត​ថា ភារកិច្ច​​របស់ AAFV គឺជួយឲ្យជនជាតិ​បារាំងអាច យល់ដឹងច្បាស់អំពីប្រ​ទេសវៀតណាម ​ក៏ដូ​ចជា​ ប្រវត្តិសាស្រ្ត អរិយធម៌​ សមិទ្ធផលទាំងឡាយ​លើគ្រប់វិស័យ និ​ង បញ្ហាប្រឈមនានាដែលត្រូ​វដោះ ស្រាយផងដែរ​។ ​ដូច្នេះ​ហើយ AAFV បាន​ផ្សាយចេញ​ទស្សនវដ្តី Perspectives​ France –Vietnam ដើម្បីផ្ស​ព្វផ្សាយ​ និង​ឃោសនា អំពី កិច្ច​សហប្រតិបត្តិការ ​ទ្វេភាគី។នាបច្ចុប្បន្ន​នេះ សមាគម  AAF​V  ក៏កំពុង រៀបចំពិធីពានរ​ង្វាន់សំរាប់​ ទេពកោស​ល្យវ័យ​ក្មេងសម្រាប់គម្រោងស្រាវជ្រា​វ របស់ជនជាតិបារាំ​ងអំ​ពី​ប្រទេស​វៀតណាម ៕

 

តាម VOV5 - ​វិទ្យុសម្លេ​ងវៀតណាម
 


top