ចៅអធិរាជ្យ និងព្រះអធិរាជ្យានីជប៉ុនចាប់ផ្តើ់មយាងមកបំពេញដំណើរទស្សនកិច្ចនៅវៀតណាម
ទទួលសេចត្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ព្រះចៅអធិរាជ្យ និងព្រះអធិរាជ្យានីជប៉ុន បានចាប់ផ្តើមយាងមកបំពេញទស្សនកិច្ចនៅវៀតណាម។ នេះជាដំណើរទស្សនកិច្ចជាលើកដំបូងនៅវៀតណាមរបស់ព្រះចៅអធិរាជ្យនិងព្រះអធិរាជ្យានី។ នេះជាព្រឹត្តិការណ៍សំខាន់ ដើរតួនាទីសំខាន់ ជារបត់ប្រវត្តិសាស្ត្រ ក្នុងទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ បង្ហាញនូវមនោសញ្ជេតនានិងការយកចិត្តទុកដាក់របស់ជប៉ុនចំពោះប្រទេសនិងប្រជាជនវៀតណាម។ តាមនោះជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ បំពេញតម្រូវការរបស់ប្រជាជននៃប្រទេសទាំងពីរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម