
	ចូរមកដល់វៀតណាមវិនិយោគធ្វើអាជីវកម្មនិងដណ្ដើមជោគជ័យ
	ដោយប្រធានបទ៖វៀតណាម-ដៃគូពាណិជ្ជកម្មទំនុកទុកចិត្ត សន្និសីទកំពូលអាជីវកម្មវៀតណាម (Vietnam Business Summit ២០១៧) បានប្រារព្វឡើងនាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម)។
	
	ថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម បានសង្កត់ធ្ងន់ទៅលើលទ្ធផលនៃដំណើការផ្លាស់ប្តូរថ្មីរបស់វៀតណាមក្នុងរយៈពេល៣០ឆ្នាំកន្លងទៅ បង្កើតឡើងកម្លាំងទាក់ទាញយ៉ាងខ្លាំងរបស់ខឿនសេដ្ឋកិច្ចវៀតណាមណាមចំពោះសហគ្រាសបរទេស។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអោយដឹងថា៖
	
	“សមិទ្ធផលទាំងនេះជាកម្លាំងចលករសំខាន់ដើម្បីវៀតណាមនឹងនរចិត្ត បោះជំហានអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀត នាពេលខាងមុខនេះ។ យើងខ្ញុំប្តេជ្ញាចិត្តកសាងរដ្ឋាភិបាលស្ថាបនា អភិវឌ្ឍន៍ សកម្ម បំរើប្រជាជនសហគ្រាស ជំរុញខ្លាំងដំណើរការធ្វើសមាហរណកម្មអន្តរជាតិ បន្តអនុវត្តគោលដៅរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងលើកកំពស់ប្រាក់ចំណូលសំរាប់ប្រជាជន៕”
	តាម VOV5 - វិទ្យុសម្លេងវៀតណាម