ព័ត៌មាន

ចិនលើកលែងទិដ្ឋាការសម្រាប់អ្នកទេសចរអាស៊ានទៅស៊ីសួងបាណា (យូណាន)

យោងតាមសេចក្តីប្រកាសថ្មីបំផុត ចាប់ពីថ្ងៃទី ១០កុម្ភៈនេះ ប្រទេសចិននឹងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពីប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ទៅកាន់ទីក្រុងស៊ីសួងបាណា (Xishuangbanna) ខេត្តយូណាន (Yunnan) ប្រទេសចិន។

ជាក់ស្តែង យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលអន្តោប្រវេសន៍ជាតិនៃប្រទេសចិន ក្រុមអ្នកទេសចរចាប់ពី ២ នាក់ឡើងទៅ មកពីប្រទេសអាស៊ានទាំង ១០ (ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ ហ្វីលីពីន សិង្ហបុរី ប្រ៊ុយណេ វៀតណាម ឡាវ មីយ៉ាន់ម៉ា និងកម្ពុជា) ដែលកាន់លិខិតឆ្លងដែនធម្មតា ដោយទីភ្នាក់ងារទេសចរណ៍ចិនរៀបចំការទទួល អាចឆ្លងដែនប្រទេសចិន ដោយមិនបាច់ទិដ្ឋាការ តាមរយៈអាកាសយានដ្ឋានអន្តរជាតិ Gasa Xishuangbanna ច្រកទ្វារផ្លូវរថភ្លើង Mohan និងច្រកទ្វារផ្លូវគោក Mohan។ វិសាលភាពនៃប្រតិបត្តិការគឺតំបន់រដ្ឋបាលទីក្រុង Xishuangbanna ខេត្ត Yunnan ដែលមានការស្នាក់នៅមិនលើសពី ៦ ថ្ងៃ។

យោងតាមរដ្ឋបាលអន្តោប្រវេសន៍ជាតិនៃប្រទេសចិន គោលនយោបាយនេះគឺជាវិធានការសំខាន់មួយដើម្បីពង្រីកការបើកទ្វារ និងគាំទ្រខេត្ត យូណានឱ្យក្លាយជាមជ្ឈមណ្ឌលសម្រាប់ប្រទេសអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដែលមានសារៈសំខាន់ជាវិជ្ជមានក្នុងការលើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍នៅក្នុងតំបន់ភាគនិរតីនៃប្រទេសនេះ ក៏ដូចជាការផ្លាស់ប្តូរ និងទំនាក់ទំនងទៅវិញទៅមកនៃបុគ្គលិករវាងប្រទេសចិន និងបរទេស ដែលជួយពង្រឹងទំនាក់ទំនងដៃគូអាស៊ាន-ចិនឱ្យកាន់តែស៊ីជម្រៅ។

សូមគូសបញ្ជាក់ថា Xishuangbanna គឺជាខេត្តស្វយ័តជនជាតិថៃ នៅភាគនិរតីនៃខេត្ត យូណាន ប្រទេសចិន ដែលមានព្រំប្រទល់ជាប់ប្រទេសឡាវ និងមីយ៉ាន់ម៉ា។ រដ្ឋធានីនៃខេត្តគឺទីក្រុង Jinghong ដែលមានទីតាំងនៅច្រាំងទន្លេមេគង្គ - ឡានឆាង និងជាមជ្ឈមណ្ឌលទេសចរណ៍ដ៏សំខាន់មួយនៃខេត្តយូណាន៕


top