ព័ត៌មាន

ចិនបានត្រៀមខ្លួនរួចជាស្រេចពិភាក្សាជាមួយអាមេរិកដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្នុងងបទថ្លែងនាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវេទិការសេដ្ឋកិច្ចថ្មី Bloomberg ដែលបានរៀបចំធ្វើឡើងនៅប្រទេសសិង្ហបុរី  អនុប្រធានរដ្ឋចិន លោក Wang Qishan បានឲ្យដឹងថា ប្រទេសនេះបានត្រៀមលក្ខណៈពិភាក្សានិងសម្របសម្រួលជាមួយសហរដ្ឋអាមេរិកដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្ម  ដោយសារតែខឿនសេដ្ឋកិច្ចឈានមុខគេរបស់ពិភពលោកទាំងពីរនេះនឹងទទួលរងផលប៉ះពាល់គ្នានៅពេលប្រឈមមុខដាក់គ្នា។

 អនុប្រធានរដ្ឋចិន លោក Wang Qishan

យោងតាមលោក Wang Qishan ថា ពិភពលោកបច្ចុប្បន្នកំពុងប្រឈមនឹងបញ្ហាជាច្រើនដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងសហរដ្ឋអាមេរិកនិងចិន។ លោកអនុប្រធានរដ្ឋរូបនេះបានសង្កត់ធ្ងន់ថា ភាពអវិជ្ជមាននិងកំហឹងមិនមែនជាមធ្យោបាយសមរម្យ ដើម្បីដោះស្រាយរាល់បញ្ហាដែលកើតឡើងពីដំណើរការ​សកលភាវូបនីយកម្មនៃសេដ្ឋកិច្ចនោះទេ។ ដូចគ្នាហើយ  ឧបសគ្គពាណិជ្ជកម្មឬភាពចម្រូងចម្រាស មិនអាច​ជួយ​ដោះស្រាយការខ្វែងគំនិតគ្នារវាងចិននិងសហរដ្ឋអាមេរិកនៅឡើយ។ លោក Wang Qishan បានអះអាងការគាំទ្ររបស់ក្រុងប៉េកាំងក្នុងការដោះស្រាយជម្លោះអន្តរជាតិតាមរយៈបទបញ្ញត្តិនិងការមូលមតិគ្នាក៏ដូចជាការប្រឆាំងជំទាស់នឹងលទ្ធិឯកតោភាគីនិយមនិងលទ្ធិកាំពារនិយម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top