ព័ត៌មាន

ចិននិង ស.ប.ប.ក អនុវត្តន៍ការព្រមព្រៀងរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ


 ប្រធានរដ្ឋចិន លោក Xi Jinping (ស្ដាំ) និងមេដឹកនាំស.ប.ប.ក លោក Kim Jong-un  (ប្រភព: THX / ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

 នៅក្នុងជំនួបនេះ លោក Xi Jinping បានអះអាងថាចិនត្រៀមខ្លួនជាស្រេចរួមសហការជាមួយ ស.ប.ប.ក អនុវត្តន៍​រាល់ការព្រមព្រៀង ដែលទទួលបាន ដើម្បីបម្រើ​ផលប្រយោជ​ន៍​របស់ប្រជាជន​នៃប្រទេសទាំង​ពីរ រួម​ចំណែក​ដល់ខឿន​សន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ និង​វិបុលភាពសកល​។
 
នាថ្ងៃទី ២៧​ ខែមករា នៅប៉េកាំង អគ្គ​លេខាបក្សនៃគណៈកម្មាធិ​ការមជ្ឈឹមបក្សកុម្មុ​យនិស្តចិន​ ប្រធាន​រដ្ឋចិន​ លោក​  រួមជាមួយលោកជំទា​វភរិយា ​Péng Lìyuán បានអញ្ជើញជួបជាមួយលោក​ Ri Su-yong មន្ត្រីជាន់​ខ្ពស់​មួយ​រូបនៃ ស.ប.ប.ក សមាជិកការិ​យាល័យនយោបាយ​ នៃគណៈកម្មាធិការមជ្ឈឹមបក្ស​ពលករ ស.ប.ប.ក អនុ​ប្រធាន​គណៈកម្មាធិការមជ្ឈឹមបក្ស​ពលករ ស.ប.ប.​ក និង​ជាប្រធាន​គណកម្មការ​កិច្ចការ​អន្តរជាតិ​នៃ​បក្ស​នេះ ដឹកនាំ​គណប្រតិភូសិល្បៈ ស.ប​.ប.ក ដែលកំពុងបំពេញទស្សន​កិច្ចនៅចិន​។
 
នៅក្នុងជំនួប​នេះ លោក Xi Jinping បានអះអាងថាចិនត្រៀមខ្លួនជាស្រេចរួមសហការជាមួយ ស.ប.ប.ក អនុវត្តន៍រាល់​ការ​ព្រមព្រៀង ដែលទទួ​លបាន ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាជ​ននៃ​ប្រទេសទាំង​ពីរ រួម​ចំណែក​ដល់​ខឿនសន្តិភាព​ ស្ថិរភាព ការអភិវឌ្ឍ​ន៍ និងវិ​បុលភាពសកល។
​ 
ចំណែក​ឯ លោក Ri Su-yong បានអះអាងសារជាថ្មិថា ស.ប.ប.ក នឹងអនុវត្តន៍រាល់ការព្រមព្រៀង ដែល​ថ្នាក់​ដឹក​នាំ​ទាំង​ពីរទទួល​បានយ៉ាងម៉ឹងម៉ាត់ ​បង្កើនកិច្ចសហប្រតិបត្តិកា​រមិត្តភា​ព ហើយ​រួមចំណែក​ចារឹកជំពូក​ថ្មីមួយក្នុង​ទំនាក់ទំនង​មិត្តភាពរវាងប្រទេ​សទាំងពីរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top