ព័ត៌មាន

ចិនចោទប្រកាន់សហរដ្ឋអាមេរិកពីបទបង្ខូចកិត្យានុភាពរបស់សហគ្រាសនៃប្រទេសនេះដោយចេតនា


 អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

 អ្នក​នាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានចាត់ទុកថា៖ “ ការ​រំលោភ​បំពាន​លើ​សិទ្ធិ​អំណាច​រដ្ឋ​របស់សហរដ្ឋអាមេរិកគឺសំដៅធ្វើឲ្យបាត់បង់កិត្យានុភាព និងហាមប្រាម​សហគ្រាស​ពិត​ប្រាក​ដ​រ​បស់​ចិន​នោះ​ គឺកំពុងបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់រូបភាពរបស់អាមេរិក ក៏ដូចជារាល់ផលប្រយោជន៍របស់អាមេរិក។
នាថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៩ ចិនបានរិះគន់ចំពោះរាល់បទបញ្ញត្តិរបស់អាមេរិក ស្ដីពីការហាម​ប្រាម​សម្ព័ន្ធ​ក្រុម​ហ៊ុន​បច្ចេកវិទ្យា Huawei និងក្រុមហ៊ុនចិនដទៃទៀត ចូលរួមកិច្ចសន្យារបស់រដ្ឋាភិបាលអាមេរិក ថាជា“ ការ​រំលោភ​បំពាន់លើសិទ្ធិអំណាចរដ្ឋ” ។ នេះគឺជា​ទង្វើថ្មី​បំផុត​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​ឡើង​ជណ្ដើរ​រវាង​ចិន​ និង អាមេរិក។
 
ក្នុងសេចក្ដី​ប្រកាសមួយ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានចាត់ទុកថា៖ “ ការរំលោភ​បំពាន​លើសិទ្ធិអំណាចរដ្ឋរបស់សហរដ្ឋអាមេរិក គឺសំដៅធ្វើឲ្យបាត់បង់កិត្យានុភាព និងហាមប្រាម​សហគ្រាស​ពិតប្រាកដរបស់ចិននោះ គឺកំពុងបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់រូបភាពរបស់អាមេរិក ក៏ដូចជារាល់ផល​ប្រយោជន៍​របស់អាមេរិក។ លើសពីនេះទៅទៀត សេចក្ដីប្រកាស​នេះបាន សង្កត់ធ្ងន់ថាទីក្រុង​ប៉េកាំង​ប្ដេជ្ញា​ចិត្ត​ការ​​ពា​រ​សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់នានារ​​បស់គេផង​​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top